ម្រះព្រៅ គឺជាប្រភេទជីម្យ៉ាងដែលមានក្លិនក្រអូប ភាគច្រើនត្រូវបានគេយកមកប្រើប្រាស់ធ្វើ
ជាគ្រឿងផ្សំចំណិនអាហារ។ ប៉ុន្តែ ម្រះព្រៅ ក៏ជារុក្ខជាតិម្យ៉ាង ដែលគេយកមកប្រើប្រាស់ធ្វើ
ជាឱសថដ៏ពូកែស័ក្តិសិទ្ធិផងដែរ សំរាប់សុខភាព។ ស្លឹកនិងផ្កាម្រះព្រៅ មានផ្ទុកនូវសារធាតុ
ចិញ្ចឹមជាច្រើន ដែលអាចជួយការពារប្រឆាំងនឹងជំងឺ និងជួយឱ្យរាងកាយមានសុខភាពល្អ។

ម្រះព្រៅ មានកម្រិតសារធាតុខ្លាញ់តិច សម្បូរទៅដោយសារធាតុការពារប្រតិកម្មអុកស៊ី ការ
ពារនឹងការឆេះរលាក និងប្រឆំាងនឹងការវេត្រាណូ។ លើសពីនេះទៀត វាមានផ្ទុកនូវវីតាមីន
ជាច្រើនប្រភេទ ដូចជា៖ វីតាមីន A, C, K និង សារធាតុ manganese, ទង់ដែក កាល់ស្យូម
ដែក magnesium និង omega-3 fats។ សារធាតុទាំងអស់នេះ គឺជាវត្ថុធាតុផ្សំ ដ៏ល្អបំផុតក្នុង
ការថែទាំរាងកាយឱ្យមានសុខភាពល្អ។

ព្យាបាលជំងឺឈឺក្រពះ៖ ម្រះព្រៅគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត សំរាប់ប្រព័ន្ទរំលាយអាហារ
របស់អ្នក។ អ្នកអាចយកទឹកម្រះព្រៅ ដែលបានមកពីស្លឹករបស់វា ដើម្បីព្យាបាលអាការឈឺ
ក្រពះ ឬ រមូលក្រពើ។

វីធីព្យាបាល៖ យកទឹកម្រះព្រៅ មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកខ្ញី មួយស្លាបកា
ហ្វេ បន្ទាប់មក ផឹកវា ដើម្បីកាត់បន្ថយការឈឺចាប់ក្រពះ។

មួយវិញទៀត អ្នកអាចផឹកតែម្រះព្រៅ ដើម្បីព្យាបាលជំងឺឈឺក្រពះ និង ជំងឺផ្សេងៗ ដូចជា៖
ជំងឺទល់លាមក ជំងឺពិបាករំលាយអាហារ និង ជំងឺរលាយច្រមុះ។ល។

ធ្វើឱ្យមាត់មានក្លិនល្អ៖ ម្រះព្រៅក៏ជាឱសថមួយដ៏ប្រសើរផងដែរសំរាប់សុខភាពមាត់។វា
អាចជួយកំចាត់ខ្យល់ដកដង្ហើមមិនល្អ ក្លិនមាត់ស្អុយ និង ជំងឺអញ្ចាញធ្មេញ បានយ៉ាងមាន
ប្រសិទិ្ធភាព។

វិធីព្យាបាល៖ សូមយកស្លឹកម្រះព្រៅ ពីរ ទៅបីស្លឺក ដាក់ហាលថ្ងៃ រយៈពេលមួយថ្ងៃ ទៅ
ពីរថ្ងៃ បន្ទាប់ពី ស្លឹកម្រះព្រៅស្ងួតហើយ យកស្លឹកម្រះព្រៅនោះ កិនឱ្យម៉ដ្ឋ រួចយកវាមក
ដុសធ្មេញរបស់អ្នក។

អ្នកក៏អាចយកស្លឹកម្រះព្រៅ ដែលកិនម៉ដ្ឋរួច លាយជាមួយនឹង ប្រេងម៉ូតាត ដើម្បីធ្វើជាថ្នាំ
ដុសធ្មេញធម្មតា បន្ទាប់មកយកវាមកដុសលើធ្មេញរបស់អ្នក ដើម្បីព្យាបាលក្លិនមាត់ស្អុយ
និង ខ្យល់ដកដង្ហើមមិនល្អ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-ប្រភេទអាហារ ព្យបាលប្រឆាំងនឹងជំងឺកង្វះឈាម
-វិធីងាយៗ ព្យាបាលកំចាត់មុន និង បំបាត់ស្លាកស្នាម បានឆាប់រហ័ស
-វិធីពីរយ៉ាង ធ្វើឱ្យស្បែកមុខបុរស សម៉ដ្ឋ តឹងណែន ភ្លឺរលោង ដោយធម្មជាតិ
-កំពូលអាហារ ៤យ៉ាង ការពារមិនឱ្យមានជំងឺលើសឈាម និង ជំងឺគាំងបេះដូង
-វីធីងាយៗ ព្យាបាលកំចាត់ ស្បែកក្បាលអង្គែ និង រមាស់ បានឆាប់រហ័ស ដោយធម្មជាតិ

ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies