អាចារ្យកាតូលិក សួរ កូនកំលោះ ពេលរៀបការ៖
អាចារ្យ៖ លោកស្រឡាញ់នាងស្មោះស្ម័គ្រទេ?
កូនកំលោះ៖ បាទ ខ្ញុំស្រឡាញ់នាងយ៉ាងស្មោះស្ម័គ្របំផុត!
លោកអាចារ្យសួរកូនក្រមុំម្តង៖ នាងស្រឡាញ់កូនកំលោះស្មោះស្ម័គ្រទេ?
កូនក្រមុំ៖ ចាស ខ្ញុំស្រឡាញ់គាត់ដោយស្មោះស្ម័គ្រ

លោកអាចារ្យសួរបន្ថែម៖ អ៊ីចឹងប្តីទៅណា នាងព្រមតាមជាប់រហូតទេ?
កូនក្រមុំ៖ អត់ទេ! រឿងហ្នឹងខ្ញុំមិនអាចធ្វើបានទេ!
អាចារ្យ៖ ម៉េចអ៊ឹចឹង?
កូនក្រមុំ៖ គាត់ជាបុគ្គលិកប្រៃសណីយ៍ ថ្ងៃណាក៏ដើរចែកសំបុត្រពីផ្ទះមួយទៅផ្ទះមួយ
ទាល់តែដល់ម៉ោង ៥ល្ងាច ទើបឈប់ អោយខ្ញុំតាមគាត់ត្រុកៗ ម៉េចកើតទៅ?
អាចារ្យ៖ អូ!!!