ភ្នំពេញ៖ តារាសម្តែងនិយម ការស្លៀកពាក់សិចស៊ី កញ្ញា ឆយី ក្រោយពីបានដាក់ខ្លួន ចូលប្រឡូកក្នុង វិថីសិល្បៈ អស់មួយសន្ទុះធំមក ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង ហាក់មានភាពលេចធ្លោគួរសម តាមរយៈការបញ្ចេញសមត្ថភាពសម្តែង បូករួមនឹងរូបសម្រស់ ដ៏ស្រស់សោភារបស់នាង។ មិនប៉ុណ្ណោះនាងគឺជាតារាសម្បូរទៅដោយមន្តស្នេហ៍តែងធ្វើឲ្យក្រុមកន្លង់ៗ ប៉ងប្រាថ្នាក្រេបក្លឹនថ្ពាល់ដ៏សែនក្រអូប។

ខណៈការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខជាបណ្តើរៗនោះ ឆយី ថ្មីៗ នេះក៏បានលេចឮព័ត៌ មានអំពីរឿងរ៉ាវជីវិតស្នេហាឯកជន ខាងក្រៅសិល្បៈមកថា តារាសម្តែងស្រីរូបនេះ បានលួចសាងស្នេហ៍ ផ្អែមល្ហែមជាមួយ បុរសវ័យកណ្តាលម្នាក់ ដែលមានឋានៈជាមន្រ្តីបម្រើការងារ នៅក្រសួងមួយ ក្នុងរាជធានីភ្នំពេញ។

បើយោងតាមប្រភពខ្សឹបខ្សៀវគ្នា ពីចង្កោមអ្នកសិល្បៈ បាននិយាយថា រាលថ្ងៃនេះតារាសម្តែង ឆយី កំពុងតែសំងំ សាងសម្ព័ន្ធភាពស្នេហ៍ដ៏ត្រជាក់ ជាមួយបុរសវ័យកណ្តាល សម្បូទ្រព្យស្តុកម្នាក់ ។ ចំពោះ ទំនាក់ទំនងស្នេហ៍ រវាងតារាសម្តែងនាង ឆយី និងបុរសមន្រ្តីក្នុងស្រុក ត្រូវបានគេដឹងថា រហូតមកដល់ពេលនេះ មានរយៈពេលជិតមួយឆ្នាំមកហើយ។

ប្រភពបានបន្តថា នាង ឆយី នឹងគូស្នេហ៍ម្នាក់នោះគឺតែងទាក់ទងរកគ្នា ជាប្រចាំដោយមាន ភាពស្និទ្ធស្នាលបំផុត។ ជាងនេះទៅទៀតនោះ គឺសម្ព័ន្ធភាពស្នេហ៍របស់អ្នកទាំងពី រហាក់កំពុងតែដើរលើផ្លូវជាមួ យគ្នាតែមួយ ដោយពុំមានជួបឧបសគ្គអ្វី មករាំងស្ទុះនោះឡើយ ព្រោះថា បុរសនោះជាពោះម៉ាយ ។ ម្យ៉ាងទៀតគេស្រឡាញ់ កញ្ញា ឆយី មានគោលបំណង យកធ្វើជាគូគ្រងរួមរស់ ទៅថ្ងៃអនាគត។

ជុំវិញព័ត៌មានដែលលេចឮ ខាងលើគេហទំព័រ Looking TODAY មិនទានអាចសុំការបំភ្លឺ ពីកញ្ញា ឆយី បា ននៅឡើយទេ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៤នេះ។ គេហទំព័រ LookingTODAYនឹងព្យាយាម ទំនាក់ទំនង ដើម្បីរកការបំភ្លឺ ពីតារាសម្តែងស្រីសិចស៊ីនាង ឆយី នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល