នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២ មិនមែនជាកាបរិច្ឆេទសម្រាប់ ការបញ្ចប់នៃភពផែនដីដូចដែល
អ្នកធ្លាប់បានដឹងពីមុនមកឡើយ។ តែទោះបីជាយ៉ាងណាក្តី វានឹងត្រូវបានកើតឡើងនៃ បាតុភូត
មួយដែលត្រូវបាន ក្រុមអ្នកវិទ្យាសាស្រ្តស្គាល់ថាបាតុភូត Solstice រដូវរងារដែល ព្រះអាទិត្យ
ស្ថិតនៅ ចំពីលើចំនុចដ៏ឆ្ងាយបំផុត នៃខ្សែអេក្វាទ័រភាគខាងជើង ឬខាងត្បូង ដោយភាគច្រើន
បាតុភូត Solstice កើតឡើងនៅក្នុងរដូវរងារ ឬរដូវក្តៅនៅពេលដែលថ្ងៃនឹងយប់ មានរយៈពេល
យូរជាងគេបំផុត។
ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ភ្នាក់ងារ អវកាសណាសាក៏បានបង្កើតកម្មវីធី សំណួរ
ចម្លើយមួយដោយផ្តោតទៅលើ ប្រធានបទការកើតឡើង នៃបាតុភូតឆ្នាំ២០១២ ដែលសំណួរ
ចម្លើយអស់ទាំងនោះរួមមាន៖

សំណួរៈ បណ្តាវ៉េបសាយនៅក្នុងប្រព័ន្ធអ៉ីនធើណេត បានចុះផ្សាយថា ពិភពលោកនឹងត្រូវបញ្ចប់
នៅក្នុងខែធ្នូ ឆ្នាំ ២០១២ ប៉ុន្មានថ្ងៃខាងមុខនេះ តើវាពិតជាមានផលគំរាមកំហែង ដល់ភពផែនដី
នៅក្នុងឆ្នាំ២០១២ នេះមែនដែរឬទេ?

ចម្លើយ៖ ពិភពលោកនឹងមិនបញ្ចប់នៅក្នុងឆ្នាំ ២០១២នេះ នោះទេ។ ជាក់ស្តែង ភពផែនដីរបស់
យើងមានលក្ខណៈ ល្អប្រសើរអស់រយៈពេលច្រើនជាង ៤កោដឆ្នាំមកហើយ ។ នៅក្នុងនោះផង
ដែរ ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យឃើញថា វាមិនមានការគំរាមកំហែងអ្វីធ្ងន់ធ្ងរនៅក្នុងឆ្នាំ
២០១២នេះឡើយ។

សំណួរៈ តើអ្វីទៅជាដើមកំណើត នៃការទស្សទាយន៍នៃការរលាយ នៃពិភពលោកនេះ?

ចម្លើយ៖ ដំណើរដើមទងបានចាប់ផ្តើម ជាមួយនឹងការអះអាងថាភព Nibiru ដែលជាភពត្រូវបានរក
ឃើញ ដោយក្រុមកុលសម្ព័ន្ធ Sumerians នឹងត្រូវធ្វើដំណើរទៅប៉ះ ជាមួយនឹងព្រះអាទិត្យ។ ម្យ៉ាងវិញ
ទៀត គ្រោះមហន្តរាយនេះត្រូវបានទស្សទាយន៍ ជាលើកដំបូងគេបង្អស់ថា ផែនដីនៅត្រូវបញ្ចប់នៅ
ក្នុងខែឧសភា ឆ្នាំ ២០០៣ ក៏ប៉ុន្តែដោយសារតែគ្មានអ្វីបានកើតឡើង កាលបរិច្ឆេទនេះក៏ត្រូវបានលើក
រហូតដល់ខែធ្នូឆ្នាំ ២០១២វិញ ដោយវាបានមានទំនាក់ទំនងជាមួយនឹងការបញ្ចប់នៃវដ្តប្រតិទិនបុរាណ
របស់ជនជាតិម៉ាយ៉ាន នៅក្នុងបាតុភូត solstice រដូវរងារនៅក្នុងឆ្នាំ ២០១២នេះ។ ហេតុដូច្នេះទើបមាន
ការទស្សទាយណ៍ថា ថ្ងៃបញ្ចប់របស់ផែនដី នឹងត្រូវកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ ២០១២ឆាប់ៗនេះ។

សំណួរៈ តើប្រតិទិនរបស់ជនជាតិម៉ាយ៉ាន ពិតជាត្រូវបញ្ចប់នៅក្នុងខែធ្នូឆ្នាំ ២០១២មែនឬ?

ចម្លើយ៖ ជាទូទៅប្រតិទិនធម្មតា ដែលអ្នកតែងតែភ្ជួរវានៅក្នុង ផ្ទះបាយនឹងត្រូវចប់នៅថ្ងៃទី៣១
ខែធ្នូ ហើយវានឹងចាប់ផ្តើមម្តងទៀតនៅថ្ងៃទី ០១ ខែមករា។ ចំណែកឯប្រតិទិនរបស់ជនជាតិម៉ា
យ៉ាន ត្រូវអស់ថ្ងៃត្រឹមថ្ងៃទី ២១ ខែធ្នូហើយវាក៏ត្រូវនឹងចាប់ផ្តើម នៅថ្ងៃថ្មីដូចគ្នា។

សំណួរៈ តើភ្នាក់ងារអវកាសណាសា ជាអ្នកទស្សទាយន៍អំពីថ្ងៃងងឺត របស់ភពផែនដីចាប់ពីថ្ងៃទី
២៣ ដល់ថ្ងៃ ទី ២៥ខែធ្នូឆ្នាំ ២០១២មែនទេ?

ចម្លើយ៖ ពិតជាមិនមែននោះទេ។ មិនមែនត្រឹមតែភ្នាក់ងារ អវកាសណាសានោះទេ សូម្បីតែក្រុម
អ្នករៀបចំខាង ផ្នែកវិទ្យាសាស្រ្តដទៃទៀតក៏ដោយ ក៏មិនធ្លាប់បានធ្វើការទស្សន៍ទាយ អំពីការពន្លត់
ភ្លើងនេះឡើយ។ សេចក្តីរាយការណ៍ខុសមួយ ដែលបានផ្តោតទៅលើបាតុភូតនេះ បានអះអាងថា
ការតម្រង់ជួរគ្នានៃចក្រវាឡលោក និងនាំឲ្យមានការងងឹត មកដល់ភពផែនដី។ ផ្ទុយទៅវិញវាគ្មាន
ព្រឹត្តិការណ៍ នៃការម្រង់ជួរនៃចក្រវាឡនេះកើតឡើងនោះទេ។

សំណួរៈ តើការតម្រង់ជួរនៃភពទាំងអស់ ពិតជានាំឲ្យមានផលប៉ះពាល់ ដល់ភពផែនដីមែនទេ?

ចម្លើយ៖ មិនមានបាតុភូតតម្រង់ជួរ នៃភពនៅក្នុងទសវត្សន៍ខាងមុខនេះឡើយ បើទោះបីជាវាធ្លាប់
បានកើតឡើង ជាច្រើដងហើយយ៉ាងណាក្តី។ ម្យ៉ាងវិញទៀត នៅក្នុងបាតុភូតនេះ វាបាននាំផលប៉ះ
ពាល់មកដល់ ភពផែនដីតិចតួចបំផុត។ គួរបញ្ជាក់ដែរថា វាធ្លាប់បានកើតឡើងនៅក្នុងឆ្នាំ ១៩៦២,
១៩៨២ និងនៅម្តងទៀតនៅក្នុងឆ្នាំ ២០០០។ ជាមួយគ្នានេះដែរ ជារៀងរាល់ខែធ្នូ ភពផែនដី និងព្រះ
អាទិត្យស្ថិតនៅក្នុងជួរតែមួយនៅចំ កណ្តាលគោលចរកាឡាក់ស៊ីមៀលគី ក៏ប៉ុន្តែវាជាបាតុភូតធម្មតា
ដែលកើតឡើងជាប្រចាំឆ្នាំ។

សំណួរៈ តើវាពិតជាមានភពតែលតោលមួយ ដែលមានឈ្មោះថា Nibiru ឬភព X ឬភពEris មកជិត
ភពផែនដី ព្រមទាំងនាំឲ្យមានការ បំផ្លិចបំផ្លាញមែនដែរឬទេ?

ចម្លើយ៖ រឿងភព Nibiru ព្រមទាំងរឿងដទៃទៀតអំពីភពសុទ្ធ តែជាល្បិចបោកបញ្ឆោតរបស់ ប្រព័ន្ធ
អ៉ីនធើណេត។ ម្យ៉ាងវិញទៀត រឿងដែលបានសសេរឡើងនោះ មិនមានការអះអាងច្បាស់លាស់នោះ
ទេ។ ប្រសិនបើភព Nibiru ឬ ភព X ពិតជាទៅប៉ះជាមួយនឹង ភពផែនដីនៅក្នុងឆ្នាំ២០១២មែន ក្រុមអា
កាសយានិកបានមានភស្តុតាង និងសិក្សាស្រាវជ្រាវទៅលើបាតុភូត អស់ទាំងនោះយ៉ាងហោចណាស់
ត្រូវប្រើ ពេលវេលាអស់ជាច្រើនសតវត្សរ៍ដែរ។ ជាក់ស្តែង គ្មានបាតុភូតអស់ទាំងនេះ កើតឡើងនោះ
ទេ។ ភព Eris ពិតជាមានមែន ក៏ប៉ុន្តែវាគឺជាភពតែលតោល ដ៏សែនឆ្ងាយមួយដែលមានលក្ខណៈ ស្រ
ដៀងនឹងភពភ្លុយតុង ដែលវាស្ថិតនៅខាងក្រៅ ប្រព័ន្ធព្រះអាទិត្យ ដែលវាមានចម្ងាយ 6.437.376.000
គីឡូម៉ែត្រពីភពផែនដី។

សំណួរៈ តើអ្វីគឺជាការប្រែប្រួលនៃតំបន់ប៉ូល? តើវាជាការពិតឬទេដែលថា សំបករបស់ផែនដីមាន
ដំណើរវិល ១៨០ដឺក្រេ?

ចម្លើយ៖ ដំណើរវិលនេះពិតជា មិនអាចកើតឡើងបានឡើយ។ ដោយឡែកទ្វីបទាំងអស់របស់ភព
ផែនដី នឹងមានចលនាយឺត ជាក់ស្តែងដូចជានៅក្នុងទ្ វីបអង់តាក់ទិចដែលធ្លាប់មាន ទីតាំងនៅជិត
តំបន់អេក្ខាទ័រកាលពី រាប់រយលានឆ្នាំមុន។

សំណួរៈ តើភពផែនដីពិតជា នឹងត្រូវប៉ះទង្គិចដោយអាកាសបាតុភូត នៅក្នុងឆ្នាំ ២០១២នេះមែនឬ
ទេ?

ចម្លើយ៖ ភពផែនដីជាសរីរាង្គ ដែលតែងតែត្រូវមានការប៉ះពាល់ ដោយផ្កាយដុះកន្ទុយ និង ដុំថ្មអវ
កាសជាច្រើន ក៏ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយដ៏ធំ សំបើមនៃការប៉ះទង្គិចនោះ ពិតជា
ព្រឹត្តិការណ៍មួយ ដ៏កម្រខ្លាំងណាស់។ ជាមួយគ្នានេះដែរ ការប៉ះទង្គិចដ៏ធំមួយ បានកើតឡើងកាល
ពី ៦៥លានឆ្នាំមុន ដែលវាបាននាំឲ្យ ប្រភេទសត្វដាយណូស័រផុតពូជ។ បច្ចុប្បន្ន ក្រុមអាកាសយា
និកណាសា កំពុងតែធ្វើការសិក្សាស្រាវជ្រាវ នៅក្រោមប្រធានបទ Spaceguard ដើម្បីស្វែងរកក្រុម
ដុំ ថ្មអាកាសធំៗដែលអាច ខិតមកជិតភពផែនដី។ ទន្ទឹមនឹងនេះដែលក្រុមអាកាសយានិក របស់ណា
សាបានកំណត់ថា គ្មានដុំថ្មអាវកាសណាដែលធំ នឹងនាំឲ្យមានការខូតខាត ដល់ភពផែនដីខ្លាំងជាង
គ្រោះមហន្តរាយ ដែលបានសម្លាប់ប្រភេទ ដាយណូស័រនោះឡើយ។

សំណួរៈ តើក្រុមអ្នកវិទ្យាសាស្រ្ត របស់ណាសាមានអារម្មណ៍ដូចម្តេច អំពីការអះអាងនៃការបញ្ចប់
របស់ ពិភពលោកនៅក្នុងឆ្នាំ ២០១២នេះ?

ចម្លើយ៖ សម្រាប់ការអះអាងផ្សេងៗ ទៅលើគ្រោះមហន្តរាយដែលនឹង កើតឡើងនៅក្នុងឆ្នាំ២០១២
តើការអះអាងអស់ទាំងនោះ មានទ្រឹស្តីវិទ្យាសាស្រ្តដែរឬទេ? ឯណាទៅភស្តុតាង? វាគ្រាន់តែរឿងប្រ
ឌិត ដែលត្រូវបានគេយកទៅបញ្ចូល នៅក្នុងសៀវភៅ ខ្សែភាពយន្ត ឯកសារផ្សេង នៅក្នុងបណ្តាញ
ប្រព័ន្ធអ៉ីនធើណេត តែប៉ុណ្ណោះដោយវាគ្មាន ភស្តុតាងច្បាស់លាស់នោះឡើយ។

សំណួរៈ តើភពផែនដីពិតជា មានគ្រោះថ្នាក់ដោយសារព្យុះព្រះអាទិត្យ ដ៏ធំសំបើមដូចជាការទស្ស
ទាយទុកមែនទេ?

ចម្លើយ៖ សកម្មភាពរបស់ព្រះអាទិត្យ មានវដ្តជាប្រចាំរបស់វា ដែលវាតែងតែមានព្យុះ ព្រះអាទិត្យ
នៅរៀងរាល់ ១១ឆ្នាំម្តង។ ដោយឡែកការឆាប់ឆេះ នៃដួងព្រះអាទិត្យអាចនាំឲ្យ មានការខូចខាតដល់
ផ្កាយរណប ទំនាក់ទំនងរបស់ភពផែនដី បើទោះបីជាក្រុមវិស្វករ វិទ្យាសាស្រ្តខិតខំស្វែងរកវិធីសម្រាប់
ទប់ទល់យ៉ាងណាក្តី។ ក៏ប៉ុន្តែវាមិនមានគ្រោះថ្នាក់ណា ដែលទាក់ទងទៅនឹងបាតុភូតនៅក្នុងឆ្នាំ ២០១២
នេះឡើយ។ ចំណែកឯការផ្ទុះឡើងនៃ ដួងព្រះអាទិត្យលើកក្រោយ និងកើតឡើងនៅក្នុង ចន្លោះឆ្នាំ
២០១២ និង ឆ្នាំ ២០១៤៕

ដោយ៖ lookingtoday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល