ប្រសិនបើ កំពុងព្យាយាមផ្តាច់បារី សូមចូលទៅកាន់ក្លឹបហាត់កីឡា។ យោងតាមការសិក្សាថ្មីមួយ
បានបង្ហាញថា មនុស្សដែលបានហាត់កីឡា ៥៥% បានទទួលនូវ ជោគជ័យក្នុងការផ្តាច់បារី។
តើអ្នកចង់ផ្តាច់បារីមែនដែរ ឬទេ? តើចង់ឱ្យសមាជិកគ្រួសារ (ឪពុក បងប្អូនប្រុស អ៊ុំ ឬ មា) របស់
អ្នក ផ្តាច់ មែនទេ? សូមឱ្យពួកគាត់ ព្យាយាមផ្តាច់បារី ដោយសាកល្បង វិធីដូចខាងក្រោម៖

១/ ហាត់កីឡា៖ អ្នកជំនាញបាននិយាយថា ការជិះកង់ ឬ រត់ហាត់ប្រាណ រយៈពេល ១០នាទី
អាចផ្តាច់ការជក់បារីបាន។ អ្នកស្រាវជា្រវ ជាច្រើន មកពីសាកលវិទ្យា Exeter បានបង្ហាញថា
ការធ្វើលំហាត់បា្រណ បានធ្វើឱ្យមានការផ្លាស់ប្តូរសកម្មភាពរបស់ខួរក្បាល (ការគិត) ដែលអាច
ជួយកាត់បន្ថយចំណង់ចំណូលចិត្ត ការជក់បារី ឬ ធ្វើអ្នកឱ្យលែងចង់ជក់បារីតែម្តង។

ការដើរ រត់ ឬ ជិះកង់ រយៈពេល ១០ ទៅ ១៥នាទី ពិតណាស់ វាអាចជួយឱ្យអ្នកជក់បារី បញ្ឈប់
ការជក់បារីបាន យ៉ាងងាយស្រួល ហើយវានឹងក្លាយទៅទំលាប់ដ៏ល្អមួយ ជំនួសដោយការហាត់
កីឡាវិញ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដូចជា សម្រកទម្ងន់ ធ្វើឱ្យអារម្មណ៍
ស្រស់ថ្លា រីករាយ និង មានសុខភាពល្អ៕

ព័ត៌មានទាក់ទងនឹងសុខភាពផ្សេងៗ៖

-បញ្ហា ៤យ៉ាង ធ្វើឱ្យដៃគូរបស់អ្នក បាត់បង់អារម្មណ៍សិច
-អាហារពីរយ៉ាង ធ្វើឱ្យបុរស និង ស្រ្តី ខ្លាំង ប្រយុទ្ធបានយូរ
-វិធីងាយៗ ៤យ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ ស្កប់ស្កល់
-វិធី ពីរយ៉ាង ធ្វើឱ្យកែងដៃ និង ក្បាលជង្គង់ សភ្លឺ រលោង ឆាប់រហ័ស
-វីធីងាយៗ ព្យាបាលសក់ជ្រុះ ឱ្យដុះលូតលាស់ឡើងវិញ ឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ indiatimes