កណ្តាល ៖ យុវជនម្នាក់ត្រូវ មិត្តភក្តិផឹកស៊ីរួមវង់ កាប់យ៉ាងជាច្រើន កាំបិតស្ទើរ សុះខ្លួនបន្ទាប់ពី
ពួកគេនាំគ្នា ផឹកស៊ីជុំគ្នា ប្រមាណ៣នាក់ ហើយក៏កើតមាន ទំនាស់ពាក្យសំដីគ្នា ហើយពេលនោះ
ជនរងគ្រោះបានវាយ ជនសង្ស័យ យ៉ាងចាស់ដៃ ទើបធ្វើឲ្យជនសង្ស័យ ខឹងក៏ដើរសំដៅទៅផ្ទះ
ទាញកាំបិទប៉័ងតោ មកកាប់ជនរងគ្រោះតែម្តងទៅ ។ បន្ទាប់ពីធ្វើសកម្មភាពរួច បងថ្លៃរបស់ជន
សង្ស័យ បានឌុបចេញទៅក្នុង គោលបំណងគេចខ្លួន តែត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ដេញស្ទាប់
ចាប់បាន ទាំងពីរនាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីចាត់ការ ទៅ
តាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង២១និង១០នាទី នៅភូមិស្រែ
អំពិល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលស្រុកកៀនស្វាយបានឲ្យ ដឹងថា ជនរងគ្រោះមានឈ្មោះ ទូច អៀត ភេទប្រុស អាយុ៣១
ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុង ភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល
រងរបួសទ្រូង ក្បាល ឆ្អឹងជំនី និងបំពង់ក ចំណែកឯ ជនសង្ស័យវិញ មានគ្នា២នាក់ទី១ ឈ្មោះ សួន
ស៊ីធួន ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរជា អ្នកបើកបររថយន្ត ទី២ឈ្មោះ ប៉ក់ ឈាង ភេតប្រុស
អាយុ៤២ឆ្នាំ មានមុខរបរ ជាកសិករ អ្នកទាំងរស់នៅ ក្នុងភូមិឃុំកើតហេតុ ខាងលើ ។

នគរបាល បានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនបង្កបាននាំគ្នាស៊ី ផឹកជុំគ្នារួមនឹងមិត្ត
ភក្តិចំនួន៣នាក់ ផ្សេងទៀត លុះពេលកំពុងតែស៊ីផឹកស្រាប់ តែជនរងគ្រោះនិងជនសង្ស័យមាន ទំ
នាស់ពាក្យ សំដីនឹងគ្នា ពេលនោះជនរងគ្រោះបានស្ទុះឡើងវាយជនសង្ស័យ ចំណែកឯជនសង្ស័យ
មិនតបតវិញទេ បានងើបដើរចេញទៅផ្ទះបានមួយសន្ទុះក្រោយមកក៏ឃើញ ជនសង្ស័យត្រឡប់មក
វិញ បានដកកាំ បិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ចំនួន៦កាំបិត បណ្តាលឲ្យ រងរបួសធ្ងន់ ត្រូវបាន
រថយន្តសង្គ្រោះឃុំ ដំណាក់អំពិល ដឹកយកទៅកាន់ មន្ទីរពេទ្យ មិត្តភាពសូវៀត ដើម្បីជួយសង្គ្រោះ
អាយុជីវិតបន្ទាន់ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាន ដើម្បីចាត់
ការបន្តទៅតាម ផ្លូវច្បាប់ ចំណែកឯជនរងគ្រោះវិញ កំពុងសម្រាកព្យាបាលបន្ត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល