នារីវ័យក្មេង អាយុ ២១ ឆ្នាំម្នាក់ រស់នៅទីក្រុង Carson, រដ្ឋ Nevada សហរដ្ឋអាមេរិច កំពុងតែ ប្រឈមមុខនឹង ទោសកំហុស ដែលចេតនា បង្កឲ្យមានភ្លើងឆេះមួយ នៅពេលដែលនាង បានដុតខោលីអូ មិត្តប្រុសរបស់ខ្លួន ដោយសារសង្សារម្នាក់នេះ មិនព្រមទិញបារីឲ្យខ្លួននាង។

Amber Lynn Gray ត្រូវបានចាប់ខ្លួន ការពីព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា កន្លងទៅនេះ។ បើយោង តាមរបាយការណ៍ របស់ប៉ូលិស បានឲ្យដឹងថា មុនពេលហេតុការណ៍ បានកើតឡើង គូស្នេហ៍មួយគូនេះ សុទ្ធតែស្រវឹងស្រា។ ការឈ្លោះប្រកែកគ្នា បានផ្ទុះឡើង នៅពេលដែលនាង Gray បានដុតខោលីអូ ចំនួនពីរ របស់មិត្តប្រុសខ្លួន ក្រោយមកបានគប់ដបទឹក និងវាយមុខ បុរសជាសង្សារ ថែមទៀតផង។ ជាក់ស្តែង ខាងប៉ូលិស មិនបានរកឃើញ មានស្នាមរបួស នៅលើមុខ និងក្បាល របស់បុរសម្នាក់នោះឡើយ។

បុរសជាសង្សារបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍នេះ កើតឡើងគឺមក ពីខ្ឡួនបានទិញ បារីសម្រាប់ តែខ្លួនឯង ហើយមិនព្រមទិញ ឲ្យនាងជាសង្សារផងទេ ទើបបានជាធ្វើឲ្យនាង ខឹងច្រឡោត ឡើងដូច្នេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14