ព័ត៌មានអន្តរជាតិ ៖ ខណៈក្រុមមនុស្ស ៣០,០០០ នាក់នៅតែបន្តជាប់នៅឯភ្នំមួយកន្លែង ក៏ដោយសារ តែក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS នៅក្នុងនោះ ក្រុមមនុស្ស ដែលរត់គេចខ្លួន និងភៀស ខ្លួនបានសម្រេច បានដំណាលប្រាប់ រឿងហេតុ ដ៏នឹកស្មានមិនដល់ ។

ឪពុកម្តាយ បង្ខំចិត្ត អារដៃខ្លួនឯង ដូច្នេះ កូនតូចៗដែលស្រែកឃ្លានទឹកញ៉ាំ របស់ពួកគេ អាចនឹងផឹក ឈាមជំនួសបាន ដោយនៅក្នុងនោះ មានមនុស្ស ក៏ដូចជា ក្មេងៗតូចៗ ដទៃទៀត បានស្លាប់បាត់បង់ ជីវិត ដោយសារតែស្រេកទឹកខ្លាំងពេក និងកប់សាកសព នៅក្រោមគំណរថ្ម ។រាល់រឿងហេតុទាំងអស់ នេះហើយ គឺជារឿងដ៏គួរអោយរន្ធត់ និងខ្លោចចិត្ត ពីក្រុមមនុស្ស ដែលបានជាប់ នៅក្នុងរូងភ្ន ក៏ដោយ សារតែ ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS នៅក្នុងប្រទេស អ៊ីរ៉ាក់ ។

ប្រភពពីទំព័រ ស្កាយញូវ បញ្ជាក់ថា ក្រុមមនុស្ស ប្រមាណជាង ៦,០០០ ទៅ ៨,០០០នាក់បានរត់ភៀស ខ្លួនបានសម្រេច ទៅជំរុំ នៅឯខេត្ត Dohuk ក៏ប៉ុន្តែ ជាអកុសល ក្រុមមនុស្ស ប្រមាណ ៣០,០០០ នាក់ ផ្សេងទៀតនៅបន្តជាប់គាំង នៅក្នុងភ្នំ Sinjar នៅឡើយ ដោយឡែក ក្រុមការងារ ទំព័រអន្តរជាតិ ស្កាយ ញូវ ដែលបានចុះទៅដល់ជំរុំជនភៀសខ្លួន ទីដែល គ្មានអគ្គីសនី មានតែ បន្ទប់ទឹក ពីរទៅបី នោះ បាន បញ្ជាក់អោយដឹងថា គាត់ពិតជារន្ធត់ជាខ្លាំង នៅ ពេល ដែលបានដឹងឭ រឿង យ៉ាងដូច្នេះពីបុរសម្នាក់ "ខ្ញុំបានឃើញ ក្មេងតូចៗ៤រូប ស្លាប់បាត់បង់ជីវិត នៅពីមុខខ្ញុំ ដោយសារស្រែកទឹកខ្លាំងពេក ដោយនៅ ទីនោះ ពុំមានកន្លែងណាមួយ សមគួរ ក្នុងការកប់សាកសព គេនោះទេ ដូច្នេះហើយ មានតែកប់គេនៅ ពីក្រោមគំនរថ្ម " ផ្សេងពីនេះទៀត បុរសម្នាក់ផ្សេងទៀត បញ្ជាក់ថា ដោយហេតុតែ ឃើញកូនៗស្រែក ទឹកខ្លាំងពេក បុរសជាឪពុក និងស្រ្តីជាម្តាយ ក៏បានសម្រេចចិត្ត អារដៃ ដើម្បីសម្រក់ឈាម ក្នុងគោល បំណង ដើម្បីអោយកូនតូចៗផឹក ជៀសវាងការស្រែកទឹក រហូតដល់ស្លាប់ ។

ដោយឡែក មានការគូសបញ្ជាក់អោយដឹងថា ខណៈនេះ អាជ្ញាធរ នៅក្នុងប្រទេស ក៏កំពុងតែធ្វើយ៉ាង ណា ធានាអោយបានថា ជួយពួកគេ បានទាន់ពេលវេលា ដោយនៅក្នុងនោះ ជម្រើសដ៏ល្អនិងមានតែ មួយគត់នោះគឺ ប្រើប្រាស់ ឧទ្ធម្ភាគច្រក ដើម្បីទៅដល់កន្លែងជាប់គាំង នៅក្នុង ភ្នំ ជួយសង្គ្រោះពួកគេ ត្រលប់មកវិញ ៕

<object width="492" height="422" data="http://www.youtube.com/v/WOX_wjR79bU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/WOX_wjR79bU&rel=1" /></object>

<object width="486" height="416" data="http://www.youtube.com/v/CHJGyKTQXtI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/CHJGyKTQXtI&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយញូវ