CamNews

វីដេអូ ថតជាប់ សកម្មភាព បាឡុងហោះ ផ្ទុះធ្លាក់ចូល ទៅក្នុងបឹង មួយកន្លែង

ព័ត៌មានអន្តរជាតិ ៖ ដោយសីតុណ្ហភាពចេះតែកើនកំដៅ បាឡុងហោះ ដែលផ្ទុកមនុស្សដល់
ទៅ ១១ នាក់ បានផ្ទុះ​ និងធ្លាក់ចូលទៅបឹងមួយកន្លែង  ក្នុងប្រទេស  ហូឡង់ នេះបើតាមការ
ដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស  ស្កាយ     ដែលទើបតែបានចេញ
ផ្សាយកាលពីកន្លងទៅនេះ។

ជាសំណាងល្អ ក្រុមមនុស្សទាំង ១១ នាក់នោះ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក្រោយ
ពីជួបឧបទ្ទេវហេតុមួយនេះ ពោលគឺ ទទួលរងរបួសតែ ២ នាក់តែប៉ុណ្ណោះ ។ គួររំឭកផងដែរ
ថា ករណីគ្រោះថ្នាក់ផ្ទុះធា្លក់បាឡុងហោះមួយនេះ បានកើតឡើងនៅឯបឹង Gooi ក្រុង Alme-
re ប្រទេស  ហូឡង់ ។

ភ្លាមៗនោះ កាលដែលបានដឹងឮ  ថាបាឡុងហោះ​  ជួបនឹងឧបទ្ទេវហេតុផ្ទុះធ្លាក់ហើយនោះ
ក្រុមមន្រ្តីជួយសង្រ្គោះដែលនៅក្នុងនោះរួមមាន  ៖  ភ្នាក់ងារខាងពន្លត់អគ្គីភ័យ មន្រ្តីប៉ូលីស
ឆ្មាំសមុទ្រ ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់   ក៏បានចុះអន្តរាគមន៍  ទៅដល់កន្លែងកើតហេតុ
មួយរំពេច ខណៈពេល  ដែលមួយសន្ទុះក្រោយមក មនុស្សពីរនាក់  ត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ។

គួរបញ្ជាក់ផងដែរថា  ករណីខាងលើនេះ  បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ ស្រប
ពេលដែលមូលហេតុ ដែលនាំអោយមានការផ្ទុះធ្លាក់ ក៏កំពុងតែស្ថិតនៅក្រោមការតាមដាន
ស៊ើបអង្កេតនៅឡើយ តែបើតាមការអះអាងជាជំហានដំបង ថាបណ្តាលមកពីអាកាសធាតុ
ក្តៅពេក៕

<object width="440" height="377" data="http://www.youtube.com/v/hUlX5N8vs0Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hUlX5N8vs0Y&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ