ចោរចិត្ដធម៌ម្នាក់ ក្រោយពីបានលួចយករថយន្ដមួយគ្រឿង ក៏បានសងទៅផ្ចាស់វិញ បន្ទាប់
ពីម្ចាស់រថយន្ដនោះទូរស័ព្ទមកអង្វរ ដោយថ្លែងថា ពេលនេះខ្លួនកំពុងជួបបញ្ហាប្រាក់កាស
ម្យ៉ាងទៀត រថយន្ដនោះជារបស់ដែលមានតម្លៃបំផុតតែមួយសម្រាប់បុរសជាម្ចាស់រថយន្ដ។
១/ លួច laptop រួចសង USB មកម្ចាស់វិញ
សាស្ដ្រាចារ្យម្នាក់កំពុងបង្រៀននៅមហាវិទ្យាល័យ Umea នៅ Sweden ភាគខាងជើង
មានការអស់សង្ឃឹមយ៉ាងខ្លាំង បន្ទាប់ពីកុំព្យូទ័រដែលមានផ្ទុកឯកសារសំខាន់ៗដែលលោក
បានស្រាវជ្រាវក្នុងរយៈពេល១០ឆ្នាំមកនេះ ត្រូវបានគេលួចទៅបាត់។
ប៉ុន្ដែសំណាងល្អ បន្ទាប់ពីលួច លោកចោរនោះបានចម្លងឯកសារទាំងនោះចូលមកក្នុង USB
មួយ រួចផ្ញើមកលោកសាស្ដ្រាចារ្យនេះវិញ។
២/ ចោរលួចមិនបានអ្វីទាំងអស់ ដោយសារខ្មាស់ក្មេងម្ចាស់ផ្ទះ
កាលពីថ្ងៃទី ១៥ ខែវិច្ឆិការ ឆ្នាំ ២០១១ មានចោរម្នាក់បានចូលលួចនៅក្នុងផ្ទះមួយនៅឯទីរួម
ស្រុក Lower Saxony នៃក្រុង Schawanewede ប្រទេសអាឡឺម៉ង់។
ដោយក្មេងជាម្ចាស់ផ្ទះនោះបានស្នើអោយចោរ យកប្រាក់ទាំងអស់ដែលពួកគេបានសន្សំ
ប្រការនេះបានធ្វើអោយចោរចិត្ដធម៌នោះចេញទៅវិញដោយដៃទទេ ព្រោះតែខ្មាស់ក្មេងទាំង
នោះ។
៣/ ចោរសងរថយន្ដដែលមានទារកនៅខាងក្នុង
ករណីលួចរថយន្ដនេះបានកើតឡើងនៅក្នុងខែវិច្ឆិការ ឆ្នាំ ២០១០។ ស្ដ្រីម្នាក់ រួមជាមួយមិត្ត
ប្រុសរបស់នាង បាននាំកូនទៅស្ទូចត្រីនោះឆ្នេរមួយនៅឯឈូងសមុទ្រ Mexico។ ពេលធាតុ
អាកាសត្រជាក់ ស្ដ្រីនេះក៏បានយកកូនដែលមានអាយុទើប ២ឆ្នាំ មកដាក់ក្នុងរថយន្ដ។ បន្ទាប់
ពីជួយប្រមូលរបស់របរ និងវិលមកកាន់រថយន្ដវិញ ក៏ដឹងថា រថយន្ដ Mitsubishi Eclipse របស់
ពួកគេត្រូវបានគេលួចទៅបាត់។
នៅពេលលួចបានរថយន្ដ និងបើកចាកចេញទៅបានមួយសន្ទុះធំ លោកចោរនោះក៏បាន
បើករថយន្ដនោះវិលត្រឡប់ក្រោយ។ មកដល់កន្លែងដើម ចោរនោះក៏បានចុះពីលើរថយន្ដ ដើរសំដៅមកកាន់នាងជាម្ចាស់រថយន្ដ និងបានស្ដីបន្ទោសថា ហេតុអ្វីនាងដាក់កូនតូចនៅ
ក្នុងរថយន្ដ ដោយមិនមានអ្នកណាម្នាក់មើលសោះបែបនេះ។
៤/ ចោរសងរថយន្ដមកវិញ បន្ទាប់ពីទទួលទូរស័ព្ទពីម្ចាស់
បុរសជាម្ចាស់រថយន្ដមួយគ្រឿងមានតម្លៃ ២.២៥០ដុល្លារដែលត្រូវបានចោរលួចនោះ គឺជា
អ្នកលក់សាច់នៅក្នុងស្រុក Mau� នៃតំបន់ S�o Paulo ប្រទេស Brazil។
ចោរចិត្ដធម៌នោះ ក៏បានសងរថយន្ដដែលខ្លួនបានលួច ទៅម្ចាស់វិញ បន្ទាប់ពីម្ចាស់រថយន្ដ
នោះ បានទូរស័ព្ទមកទូរស័ព្ទរបស់ខ្លួនដែលនៅក្នុងរថយន្ដ និងបានអង្វរ ដោយថ្លែងថា ពេល
នេះខ្លួនកំពុងជួបបញ្ហាថវិការ ហើយរថយន្ដ នោះជារបស់ដែលមានតម្លៃបំផុតតែមួយសម្រាប់
បុរសជាម្ចាស់រថយន្ដ។
៥/ សងផ្ទាំងគំនូរដែលមានតម្លៃ ២,៧លានផោន បន្ទាប់ពីលួចបាន
កាលពីខែ ១០ ឆ្នាំ ២០០៩ ចោរប្រដាប់អាវុធម្នាក់បានសម្រុកចូលទៅក្នុងសារមន្ទីរមួយនៅ
ក្រុង Brussels ប្រទេស Belgium និងយកបានរូបគំនូរមួយផ្ទាំងដែលមានតម្លៃ ២,៧លាន
ផោន។
គេបានដឹងថា កាលពីមុនសារមន្ទីរនេះគឺជាផ្ទះឯកជនរបស់វិចិត្រករដៃឯកដ៏ល្បីឈ្មោះ ជន
ជាតិ Belgium លោក Ren� Magritte ចំណែកផ្ទាំងគំនូរដែលត្រូវបានលួចនោះគឺជារូបគំនូរ
នាង Olympia អាក្រាតកាយ។ ប៉ុន្ដែរយៈពេល ២ឆ្នាំបន្ទាប់ ចោរនោះក៏បានទាក់ទងជាមួយ
លោក Janpiet Callens ដែលជាអ្នកជំនាញផ្នែកគំនូរម្នាក់នៅប្រទេស Belgium ដើម្បីសងផ្ទាំង
គំនូរនេះមកវិញ ក្រោយពីបានប្រកាសលក់នៅក្នុងផ្សារងងឹត តែមិនមានអ្នកណាទិញ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ MASK