CamNews

សេចក្ដីសម្រេចក្រោយកិច្ចប្រជុំ Neymar ត្រូវខ្ទាតចេញពី ព្រឹិត្ដិការណ៍ Copa America ទាំងស្រុង

ព័ត៌មានកីឡា៖ ក្រោយលទ្ធផលនៃកិច្ចប្រជុំធំរបស់ សម្ពន្ធកីឡាបាល់ទាត់ អាមេរិកខាងត្បូងសម្រេច កីឡាករខ្សែប្រយុទ្ធជម្រើសជាតិ Brazil បានត្រូវពិន័យ ដកបេក្ខភាពចេញពីការប្រកួត ក្នុងព្រឹត្ដិការណ៍​ Copa America ទាំងស្រុងចំនួន ៤ ​ការប្រកួត  ហើយកីឡាករ Colombia ក៏ត្រូវពិន័យដកបេក្ខភាព ២ការប្រកួតផងដែរ។​

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Barcelona ទៅបំពេញកាតព្វកិច្ចជម្រើសជាតិ​ Brazil ក្នុងព្រឹត្ដិការណ៍ Copa America បានត្រូវគណៈគ្រប់គ្រងនៅទីនោះ ដកសិទ្ធចូលរួមប្រកួតទាំងស្រុង ខណៈដែលកីឡាករបាន​​មានចេតនាបង្ក​បញ្ហាជាមួយ កីឡាករ Colombia។ Neymar ត្រូវអាជ្ញាកណ្ដាលសម្រេច ពិន័យកាតការក្រហម​​ ក្រោយពីកីឡាករបានទាត់បាល់ចំកីឡាករ Pablo Armero ទាំងកំហឹង ព្រោះក្រុម ជម្រើសជាតិ របស់ខ្លួន បានចាញ់ Colombia ១-០ ចប់ការប្រកួត។ សេចក្ដីសម្រេចបណ្ដោះអាសន្នលើកទី១ កីឡាករ ត្រូវ​ពិន័យដកបេក្ខភាពចូលលេងជាមួយក្រុម តែមួយ​ប្រកួតតែប៉ុណ្ណោះ តែរហូតមកទល់ពេលនេះ​ សេចក្ដី​​​សម្រេចចុងក្រោយ កីឡាករ ត្រូវ​ដកសិទ្ធចូលប្រកួត រហូតដល់ទៅ ៤​ ការប្រកួត ។

ទន្ទឹមគ្នានោះផងដែរ​ កីឡាករជាម្រើសជាតិ Colombia ឈ្មោះថា Carlos Bacca ក៏ត្រូវពិន័យដកបេក្ខភាព​ចូលរួមប្រកួតដូចគ្នា​ ប៉ុន្ដែត្រឹមតែពីរការប្រកួតតែប៉ុណ្ណោះ ។ កីឡាកររូបនេះ​បានរុញច្រានកីឡាករ​ Neymar ស្ទើរតែដូលពេញមួយ ជំហបន្ទាប់ពីកីឡាករ Neymar បានទាត់បាល់ត្រូវ កីឡាករ Pablo Armero ។

គួរបញ្ជាក់ផងដែរថា​កីឡាករ Neymar មិនត្រឹមតែទទួលការពិន័យដកបេក្ខភាពប្រកួតនោះទេ កីឡាករ​ក៏ត្រូវពិន័យ ជាទឹកប្រាក់ផងដែរ​ ដែលត្រូវចំណាយរហូតដល់ទៅ ១០០០០ ដុល្លារទៀតផង។​

អាន៖ Neymar ត្រូវបានសម្រេចដកសិទ្ធ ១ ការប្រកួតសិន រង់ចាំកិច្ចប្រជុំធំត្រូវសម្រេចនឹងជាប់ពិន័យបូកបន្ថែម

ដោយ៖ អឿ អ៊ុយ​

ប្រភព៖ ប៊ីប៊ីស៊ី