-សមត្ថកិច្ចអំពាវនាវ ស្វែងរកសាច់ញាតិ ស្រ្តីរងគ្រោះដែលកំពុង សង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បាន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយធ្លាយខួរ និងស្រ្តីជិះពីក្រោយ
បានរងរបួសធ្ងន់ ដោយសារតែ មានរថយន្តធន់ធំ មួយគ្រឿង បានបើកបុកពីក្រោយពេញ មួយ
ទំហឹង ហើយជនរងគ្រោះ ទាំងពីរនាក់ បានដួលម៉ូតូ រួចខ្ទាតទៅ ផ្លូវម្ខាងទៀត ក៏ត្រូវរថយន្តធន់
ធំ មួយគ្រឿងទៀត បុក និងកិនបន្ថែម មើលទៅ គួរឲ្យរន្ធត់ ជាទីបំផុត។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ ការបើកលឿន របស់រថយន្តធន់ធំ ខាងលើនេះ បាន
កើតឡើងកាល ពីវេលាម៉ោង ២១៖០៥យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវលេខ
៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ខណៈរថយន្តធន់ធំ ទាំងពីរគ្រឿង
គ្មាននរណាម្នាក់ ស្គាល់នោះឡើយ។

សេចក្តីរាយការណ៍ ពីសាក្សីដែលបានឃើញ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះ បាន
ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តសណ្តោង កុងទីន័រមួយគ្រឿង ធ្វើដំណើរតាមបណ្តាយ
ផ្លូវ ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ។ លុះមកចំណុចកើតហេតុ រថយន្ត
ដែលមិនស្គាល់ ស្លាកលេខនេះ បានជ្រុលទៅបុក ម៉ូតូ របស់ជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ
ពាក់ស្លាកលេខ ភ្នំពេញ 1AW-8823 កំពុងជិះឌុបគ្នាពីរនាក់ បណ្តាលឲ្យម៉ូតូ ជនរងគ្រោះដួលទៅ
ផ្លូវម្ខាងទៀត ។

រួចហើយពេលនោះ មានរថយន្តធន់ មួយគ្រឿងទៀតមិន ស្គាល់ម៉ាក ដែលកំពុងធ្វើដំណើរ ច្រាស
ទិសគ្នា បានបុក និងកិនជនរងគ្រោះ បណ្តាលឲ្យធ្លាយខួរ ស្លាប់ភ្លាមៗ រីឯស្រីម្នាក់ទៀត ដែលមិន
ទាន់ស្គាល់ អត្តសញ្ញាណ បានរងរបួសធ្ងន់ ហើយសន្លប់ឈឹង ត្រូវបានសមត្ថកិច្ច ជួយដឹក បញ្ជូន
ទៅកាន់មន្ទីរពេទ្យកាល់ ម៉ែត្រភ្លាមៗ តែម្តង។

ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងនគរបាល ចរាចរជើងគោក រាជ
ធានីភ្នំពេញបាន ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ ប៉ុន្តែរថយន្តបង្ក ទាំងពីរ
គ្រឿង បានគេចបាត់ ទៅហើយ មិនដឹងទៅដល់ ទីណាទេ។

បើតាមសមត្ថកិច្ច នៅក្រោយ កើតហេតុ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនៅកន្លែងកើតហេតុ បានសុំ
សហការជាមួយកម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ ដោយឃាត់រថយន្តធន់ធំ ចំនួន១១គ្រឿង ដើម្បី
ធ្វើការត្រួតពិនិត្យ ប៉ុន្តែពុំប្រទះឃើញរថយន្តបង្កនោះទេ។

សមត្ថកិច្ចដែលចុះទៅ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែល ស្លាប់នោះ មានឈ្មោះ
ចន់ ចិត្រា ភេទប្រុស អាយុជិត៣០ឆ្នាំ រស់នៅ ភូមិរការកោង ឃុំរការកោងទី១ ស្រុកមុខកំពូល
ខេត្តកណ្តាល ។

ដោយឡែក ស្រ្តីដែលរងរបួសធ្ងន់ ហើយកំពុង ជួយសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត្រនោះ មិន
ទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។ ទាក់ទិន និងករណីនេះ សមត្ថកិច្ច សូមអំពាវនាវដល់
សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ បើសិនទទួល ព័ត៌នេះហើយ សូមអញ្ជើញមកមើល ជនរង
គ្រោះផង ដែលកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉េត។ ក្រោយកើតហេតុ ម៉ូតូរបស់ជនរង
គ្រោះ ត្រូវបានរក្សាទុក នៅការិយាល័យចរចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត
ទៀត។

សម្រាប់គ្រោះថ្នាក់ ចរាចរណ៍នេះ សមត្ថកិច្ចជំនាញ បានស្តីបន្ទោសចំពោះការ បើកលឿន នៃ
រថយន្តធន់ធំទាំងពីរគ្រឿង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល