កាលពីវេលា ម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១២ បុរសជាអាជីវករលក់គ្រឿង អលង្ការ
នៅផ្សារចាស់ ស្ថិតក្នុងសង្កាត់ផ្សារ ចាស់ ខណ្ឌដូនពេញ ត្រូវបានក្រុម ចោរបាញ់ ប្រហារ ត្រូវចំនួន៣គ្រាប់ បណ្ដាល ឲ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជនរងគ្រោះរើឥវ៉ាន់
ឈប់ លក់ដូរ ដើរចេញពីផ្សារ ដោយកាន់ស្បោង ដាក់គ្រឿង អលង្ការជាប់នឹងខ្លួន។
តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា ខណៈជនរងគ្រោះឈ្មោះ ស៊ិន នាថ
អាយុ ៣៥ឆ្នាំ រស់ នៅផ្ទះលេខ ៩៤ ជាន់ទី២ ផ្លូវលេខ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ
កំពុងដើរ កាន់ស្បោងគ្រឿងអលង្ការចេញពីផ្សារ ជិតដល់ច្រកចូលផ្ទះ ស្រាប់តែពេលនោះ
មានចោរ២នាក់ស្ទុះចេញមកពីច្រកដឿងហែម បាញ់ប្រហារមកលើជនរងគ្រោះចំនួន ៤គ្រាប់ ត្រូវ៣គ្រាប់ បណ្ដាលឲ្យស្លាប់ ភ្លាមៗនៅ កន្លែងកើតហេតុ។ បានឲ្យដឹងថា ក្រុមចោរបាន
ព្យាយាមដណ្តើមយកកាបូបប្រាក់-គ្រឿងអលង្ការពីបុរសអាជីវករ ប៉ុន្តែដោយសារតែបុរស
អាជីវករមិនព្រមប្រគល់ឱ្យចោរ ក៏កើតការប្រវាយប្រតប់គ្នា ហើយភ្លាមនោះចោរម្នាក់បាន
បាញ់ទៅលើបុរសអាជីវករឥតញញើតដៃ គឺត្រូវ១គ្រាប់ចំបេះដូង បណ្តាលឲ្យដេកដួលក្នុង
ថ្លុកឈាមស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់។ គួរឲ្យចាប់អារម្មណ៍ថា កន្លែងធ្វើសកម្មភាពប្លន់
និងប៉ុស្ដិ៍នគរបាលសង្កាត់ផ្សារចាស់ មាន ចម្ងាយពីគ្នា តែជាង១០០ម៉ែត្រប៉ុណ្ណោះ ។
ក្រោយកើត ហេតុអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រួមទាំងសមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាន
នគរបាល រាជធានីភ្នំ ពេញ បានចុះទៅត្រួតពិនិត្យ និងស្វែងរកវត្ថុ តាងនៅកន្លែងកើតហេតុ
ដែលអាចបន្សល់ ទុកដើម្បីឈានទៅដល់ការចាប់ខ្លួនក្រុមចោរ ទាំងនេះ ។
គួរឲ្យបញ្ជាក់ថា នៅរយៈពេលថ្មីៗនេះ សកម្មភាពចោរប្លន់ បានកំរើកឡើងគួរឲ្យភ័យខ្លាច
ណាស់ ហើយមានចរិតកាចសាហាវទៀតផង គឺឲ្យតែប្លន់ភាគច្រើនតែងតែបាញ់សម្លាប់។
ប្រភព៖ fb