CamNews

មន្រ្តីយោធាពាក់ស័ក្តិ៤ បាញ់ជាច្រើនគ្រាប់ យ៉ាងអណាធិបតេយ្យ សង្ស័យស្រវឹងខ្លាំង

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ពាក់ស័ក្តិ៤ សង្ស័យស្រវឹងខ្លាំង ទប់អារម្មណ៍មិនហ្នឹង ឫមួយខឹងនរណា
ម្នាក់ បានជិះរថយន្ត បាញ់អស់ជាច្រើនគ្រាប់ បង្កភាពអណាធិបតេយ្យ នៅតាមដងផ្លូវ ធ្វើឲ្យ ប្រជា
ពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ នាំគ្នាភ័យខ្លាចគ្រប់ៗគ្នា។ យ៉ាងណាក៏ដោយជនបង្ករូបនេះ ត្រូវ
បានកម្លាំង នគរបាលខណ្ឌដង្កោ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ លោក យឹម សារ៉ាន់ អធិការនគរ
បាលខណ្ឌ ដេញបង្ក្រាបបាន ដោយឃាត់ខ្លួនជនបង្ករូបនេះ និងរថយន្ត យកមកសួរនាំ រកមូល
ហេតុពិត ។

ហេតុការណ៍ ជិះរថយន្ត បាញ់បោះយ៉ាងអណាធិបតេយ្យ នាំឲ្យមានភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ
និងកម្លាំងសមត្ថកិច្ច ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៨៖១០នាទីយប់ថ្ងៃ
ទី២៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅមុខទីស្នាក់ការ សង្កាត់ពងទឹក ខណ្ឌដង្កោ ក្រោយជននេះបាន
ជិះរថយន្តបាញ់ តាមផ្លូវតាំងពីផ្លូវចំការដូង រហូតដល់ផ្លូវព្រៃស ក្នុងខណ្ឌដង្កោ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេ ឮសម្លេងផ្ទុះអាវុធ
ជាច្រើនគ្រាប់ ដែលធ្វើឲ្យមាន ការភ័យខ្លាច ដល់ប្រជាពលរដ្ឋ ខណៈកំពុងធ្វើដំណើរតាមដង ផ្លូវ
ចំការដូង ហេតុដូច្នេះលោកអធិការនគរបាល ខណ្ឌដង្កោ លោក យឹម សារ៉ាន់ ក្រោយទទួលបទ
បញ្ជាពីសំណាក់ លោកស្នងការ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ នាំគ្នាដេញបង្ក្រាប និង
តាមចាប់ខ្លួនជនបង្ករូបនេះ ។

សមត្ថកិច្ច បានបន្តទៀតថា លុះជនបង្កបើករថយន្ត ម៉ាកលុច្សស៊ីស RX-300 ពណ៌ស ពាក់ស្លាក
លេខ ភ្នំពេញ 2V-7027  មកដល់មុខទីស្នាក់ការ សង្កាត់ពងទឹក កម្លាំងនគរបាលបានយកម៉ូតូមួយ
គ្រឿង ទៅដាក់ពាំងពីមុខរថយន្ត តែត្រូវជនបង្កបាញ់ តបតជាមួយ សមត្ថកិច្ចមកវិញ ជាហេតុធ្វើ
ឲ្យ កម្លាំងសមត្ថកិច្ច បាញ់បំបែកកង់រថយន្ត ហើយឈានទៅដល់ការចាប់ខ្លួនតែម្តង។

ក្រោយការសួរនាំ នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ នៅយប់ថ្ងៃដដែលនេះ សមត្ថកិច្ច បាន
ប្រាប់ថា រូបគេមានឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ ជាមន្រ្តីយោធា ពាក់ស័ក្តិ៤ និងជាកូនថៅកែហាង គុយ
ទាវ យីហោ ពន្លឺច័ន្ទ នៅខណ្ឌពោធិ៍សែនទៀតផង។

យ៉ាងណាក៏ដោយ ក្រោយការសួរនាំរួច កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ នឹងចាត់វិធាការណ៍ទៅតាម
ផ្លូវច្បាប់ មិនទុកឲ្យជនបង្ករូបនេះ មានសេរីភាពនោះឡើយ។  មិនទាន់ដឹងពីមូលហេតុពិតប្រាកដ នៃការបាញ់បោះបែបអណាធិបតេយ្យខាងលើនេះទេ ពីព្រោះស្ថិតនៅក្រោមការសួរនាំពីសំណាក់
សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល