បាត់ដំបង ៖ ជនរងគ្រោះ៣នាក់ បាន ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈ ដែលស្ដ្រីម្នាក់ទៀតរង របួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅគ្លីនិកឯកជន ក្រោយពេលដែលរថយន្ដកូរ៉េធុនធំមួយគ្រឿង បានរេចង្កូតបុកពេញទំហឹង ខណៈដែលជនរងគ្រោះកំពុង ឈរតាមចិញ្ចើម ផ្លូវទល់មុខរោងការ ត្រៀមចូល ទៅហូបការ កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៥ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ដបាត់ដំបង។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា រថយន្ដបង្កម៉ាកកូរ៉េ ធុនធំ ពាក់ស្លាកលេខ ភ្នំពេញ ៣បេ-៣៩៦៧ ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីបាត់ដំបងមកភ្នំពេញ លុះពេលបើកទៅដល់កន្លែង រោងការនៅខាងឆ្វេងដៃ ស្រាប់តែរថយន្ដបង្កគេចពីរថយន្ដ មួយគ្រឿង មកពីខាងមុខ ក៏រេចង្កូតទៅស្ដាំដៃបុកជនរងគ្រោះកំពុងឈរស្លាប់៣នាក់និងរបួសម្នាក់ ។

ក្រោយកើតហេតុ អ្នកបើករថយន្ដគេចខ្លួនដោយសុវត្ថិភាព ខណៈដែលស្ដ្រីរងគ្រោះ ដែលរងរបួស យ៉ាងធ្ងន់ធ្ងរនោះ ត្រូវដឹកបញ្ជូនទៅ កាន់គ្លីនិកឯកជន ក្នុងក្រុងបាត់ដំបង ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះទី១ ឈ្មោះ ទ្រឿន ឧត្តម ភេទប្រុសអាយុ១៥ឆ្នាំ ទី២ឈ្មោះ ហឿន សីលាង ភេទប្រុសអាយុ១៤ឆ្នាំ ២នាក់នេះរស់នៅភូមិស្រះកែវឃុំកំពង់ព្រះស្រុកសង្កែ ទី៣ ឈ្មោះ ឯម សុភ័ណ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិ សង្កាត់វត្តគរក្រុងបាត់ដំបង (៣នាក់ស្លាប់នៅកន្លែង កើត ហេតុ) និងទី៤ ឈ្មោះ ថើយ ស៊ីថា ភេទស្រីអាយុ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ របួសធ្ងន់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល