រូបភាពជាច្រើនស្តីពីគំរូ iPhone 6 បានលេចចេញជាបន្តបន្ទាប់។ សម្រាប់បណ្តារូបភាពថ្មីបំផុត ដែល ទើបតែលេចចេញចចាមអារាមនេះ បានឲ្យយើងឃើញ នូវគ្រប់ជ្រុងនៃសំបកស៊ុមខាងក្រោយធ្វើអំពី អាលុយមីញ៉ូមនៃឧបករណ៍ ដែលត្រូវបានប្រភពឲ្យដឹងថា វាជារបស់ iPhone 6 4.7 inch។

យោងតាមរូបភាពបានឲ្យឃើញថា iPhone 6 4.7 inch មានទំហំធំជាង iPhone 5s ត្រង់ផ្នែកខាងលើ និងខាងក្រោម ដែលគេបានរចនាម៉ូតគូសជាខ្សែបន្ទាប់ កាត់ទទឹងនោះ។ ស៊ុមសំបកនៃឧបករណ៍ ត្រូវ បានធ្វើពីអាលុយមីញ៉ូមទាំងស្រុង ហើយមើលទៅមានកម្រាស់ស្តើងគួរសម។ តាមការរំពឹងទុក iPhone 6 4.7 inch នឹងមានកំរិតរីសូលុយហ្សិន 1704 x 906 pixel ជាមួយនឹងកំរិតដង់ស៊ីតេភិចហ្សែលខ្ពស់ជាង iPhone 5s បើទោះបីជាមានអេក្រង់ធំជាងក៏ដោយ។ ក្រៅពីនេះ iPhone 6 អាចនឹងបំពាក់នូវ Chip A8, កាមេរ៉ាមានការធ្វើឲ្យប្រសើរជាងមុនច្រើន និងមាន Sensor ស្គែនម្រាមដៃ Touch ID ត្រូវបានបំពាក់ នៅខាងក្រោមអេក្រង់។

តាមការរំពឹងទុក iPhone 6 4.7 inch នឹងត្រូវបានណែនាំបង្ហាញខ្លួននៅក្នុងខែ កញ្ញា ខាងមុខនេះ។ រីឯ ម៉ូដែល phablet 5.5 inch របស់ iPhone 6 នឹងត្រូវបានក្រុមហ៊ុន បង្ហាញខ្លួនពេលក្រោយ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview