ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ ជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនោះ បានធ្វើ ការវាយប្រហារ ដោយបាន បំផ្ទុះគ្រាប់បែកកម្លាំងខ្លាំងឡើង នៅឯមហាវិទ្យាល័យមួយកន្លែង ភាគ ខាងជើង ប្រទេស នីហ្សេរីយ៉ា បណ្តាលអោយមនុស្សហោចណាស់ ៣ នាក់ ស្លាប់បាត់បង់ជីវិត នេះបើយោងតាមសម្តីសាក្សី ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានពីទំព័ររដ្ឋចិន ស៊ិនហួរអោយដឹងថា ការបំផ្ទុះមួយនេះ ត្រូវបានធ្វើ ឡើងចំសាលបង្រៀន នាមហាវិទ្យាល័យ ក្នុងក្រុង Kontagora ។ ខណៈ សេចក្តីរាយការណ៍ ពីក្រុម មនុស្សស្លាប់ និង របួស ស្ថិតនៅក្នុងលក្ខខ័ណ្ឌមួយមិនទាន់ ច្បាស់ លាស់ គ្រូបង្រៀន លោក Andrew Randa បញ្ជាក់អោយដឹងថា លោកបានឃើញសាកសព មនុស្ស ៤ នាក់ ។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារលើកទី ២ ហើយ ទៅ លើគ្រឹះស្ថានអប់រំ អំឡុងសប្តាហ៍នេះ តួ យ៉ាងកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សដល់ទៅ ៤៦នាក់ នៅក្នុងរដ្ឋ Yobe ។

សេចក្តីរាយការណ៍បញ្ជាក់បានថា ក្រុមសកម្មប្រយុទ្ធ Boko Haram កំពុងតែធ្វើកុបកម្មហឹង្សាជាខ្លាំង នៅក្នុងប្រទេសទ្វីបអាហ្រ្វិកមួយនេះ ។ ពុំទាន់មានប្រតិកម្មណាមួយ ក្នុងការឆ្លើយតបទៅនឹងទំនួល ខុសត្រូវទៅលើការវាយប្រហារបំផ្ទុះគ្រាប់បែក ក្នុង Kontagora មានរយៈចម្ងាយប្រមាណ ២៤០ គ.ម ពីទីក្រុង Abuja នៅឡើយទេ ។

គួររំឮកថា ក្រុមសកម្មប្រយុទ្ធមួយនេះ បានប្រកាសខ្លួនជា រដ្ឋអ៊ីស្លាម នៅ តាមបណ្តាតំបន់ដែលខ្លួន កំពុងតែគ្រប់គ្រង នៅឯភាគខាងកើត ឆៀង ខាងជើង ។ ជា ញឹកញាប់ ការវាយប្រហារ ត្រូវបានធ្វើ ឡើងជាបន្តបន្ទាប់នៅភាគខាងជើងប្រទេស បន្ទាប់ពីក្រុមមួយនេះ បានប្រកាសចាប់ផ្តើម យុទ្ធនាការ កុបកម្មរបស់ខ្លួន ចាប់តាំងពីឆ្នាំ ២០០៩ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី