ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ២ខណ្ឌ គឺខណ្ឌទួលគោក និងខណ្ឌ៧មករា បានឃាត់ខ្លួន ក្មេងស្ទាវ៤នាក់ ជិះម៉ូតូ២គ្រឿង ក្រោយពីបានធ្វើសកម្មភាពឆក់កាបូប និងឆក់ទូរស័ព្ទ របស់ប្រជាពលរដ្ឋ តាមដងផ្លូវ នៅក្នុងទឹកដី ខណ្ឌចំការមន កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច រង្វង់មូលកាំកូស៊ីធី ខណ្ឌទួលគោក ។

មន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ អ៊ុំ សុវណ្ណរ៉ាត់ អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ អឿន ណុបអាយុ២០ឆ្នាំ ស្នាក់នៅម្តុំរ៉ាដា ខណ្ឌ ទួលគោក ខណៈបក្ខពួក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

ដោយឡែក ជនរងគ្រោះឈ្មោះ ភោគ កនិកា ភេទស្រី ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្ត ស្នាក់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ អ្នកដំណើរបានសម្រេច នៅតាមបណ្តោយផ្លូវនរោត្តម ។

បន្ទាប់មកទៀត ពួកគេក៏បានធ្វើសកម្មភាព ឆក់កាបូប អ្នកដំណើរបានសម្រេចមួយលើកទៀតនៅជិត ស្ថានទូតវៀត ណាម នៅក្នុងទឹកដីខណ្ឌចំការមន។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូគេចចូលទឹកដី ខណ្ឌ៧មករា ក៏ត្រូវបានកម្លាំង នគរបាលព្រហ្ម ទណ្ឌ៧មករា ប្រដេញស្ទាក់រហូត ដល់ទឹកដីខណ្ឌទួលគោក ទើបចាប់ឃាត់ខ្លួន បាននៅចំណុចជិតរង្វង់ មូលកាំកូស៊ីធីបាន២នាក់ ដកហូតម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ។

ចំណែកបក្ខ ពួក២នាក់ទៀតជិះម៉ូតូម៉ាកនិច បានគេចខ្លួនបាត់ ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌ៧មករា ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ដោយឡែកទ្រព្យសម្បត្តិ ដែលដកហូតបាន ត្រូវសមត្ថកិច្ចប្រគល់ ទៅឲ្យ ជនរងគ្រោះវិញ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល