យោងតាមការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងចំណោមមនុស្សពេញវ័យ ៤ នាក់គឺមាន
ម្នាក់ធ្លាប់មានបំណងធ្វើអត្តឃាត ដែលភាគច្រើនគឺជាយុវវ័យ។

ប្រទេសជប៉ុនគឺជាប្រទេសដែលល្បីល្បាញថា ប្រជាជនជាមានចរិតរឹងប៉ឹង ឧស្សាព្យាយាម មាន
ភាពឆ្លាតវៃ និងមានវិន័យល្អ។ ប៉ុន្ដែទន្ទឹមនឹងនោះ ប្រទេសជប៉ុនក៏ត្រូវបានគេមើលឃើញថា ជា
កន្លែងដែលមានសម្ពាធជីវភាពខ្ពស់ជាងគេក្នុងពិភពលោកផងដែរ ហើយនេះគឺជាមូលហេតុ
ដែលធ្វើអោយប្រជាជនរហូតដល់ ១/៤ ធ្លាប់មានបំណងធ្វើអត្តឃាត។

លទ្ធផលនៃការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងកាលពីខែមករា ឆ្នាំ ២០១២ ទៅលើមនុស្ស
ចំនួន ៣.០០០នាក់ ដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅបានបង្ហាញថា ក្នុងចំណោមមនុស្ស
២.០១៧នាក់ដែលបានឆ្លើយ គឺមាន ២៣,៤% ឆ្លើយថា ធ្លាប់គិតដល់រឿងធ្វើអត្តឃាត គឺកើតឡើង
៤,៣% ធៀបនឹងការស្ទង់មតិដំបូងដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០០៨។

ក្នុងចំណោមអ្នកដែលធ្លាប់មានបំណងធ្វើអត្តឃាតគឺមានស្រ្ដី ២៧,១% ចំណែកបុរសគឺ ១៩,១%។

មនុស្សដែលមានវ័យប្រហាក់ប្រហែល ២០ឆ្នាំ តែងធ្លាប់មានគំនិតសម្លាប់ខ្លួនច្រើនជាងមនុស្ស
ស្ថិតក្នុងវ័យផ្សេងៗ។ ជាក់ស្ដែង ២៨,៤% ក្នុងចំណោមមនុស្សដែលស្ថិតក្នុងវ័យនេះធ្លាប់ចង់ស្លាប់
និង ៣៦,២% ក្នុងចំណោមពួកគេមានបំណងសម្លាប់ខ្លួនកាលពីឆ្នាំទៅ។

អត្រានៃអ្នកចង់ស្លាប់ក្នុងវ័យ ៣០ គឺមានចំនួន ២៥% រីឯវ័យ ៤០ឆ្នាំ គឺ ២៧,៣% ខណៈដែលវ័យ
៥០ឆ្នាំ មានអ្នកចង់ស្លាប់ ២៥,៧% និង៦០ឆ្នាំ គឺ ២០,៤% ចំណែកវ័យ ៧០ឆ្នាំគឺមានចំនួន១៥,៧%។

ការស្រាវជ្រាវ និងការស្ទង់មតិបានបង្ហាញថា អ្នកដែលបានសម្លាប់ខ្លួន ភាគច្រើនពួកគេមានអាយុ

ចាប់ពី ២០ ដល់ ៣០ឆ្នាំ។ មូលហេតុសំខាន់ដែលនាំអោយពួកគេសម្រេចចិត្តធ្វើអត្តឃាត នោះគឺ
ពួកគេតែងជួបប្រទះបញ្ហាផ្លូវចិត្ត និងត្រូវរងសម្ពាធធ្ងន់ធ្ងរផ្នែកមនោសញ្ចេតនា៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Kyodo, AP