ជាទូទៅការបោកប្រាស់ គឺជាទង្វើមួយដែលត្រូវបានសង្គមស្អប់ខ្ពើម។ យ៉ាងណាក៏
ដោយការបោកប្រាស់នៅតែអាចកើតមានឡើង ទោះជានៅក្នុងប្រទេសជឿនលឿន
ដែលបានអភិវឌ្ឍរួចហើយក៏ដោយ។ ការរួចផុតពីការបោកប្រាស់ មានន័យថាមិនបាន
ទទួលរងការខាតបង់ទាំងឡាយដែលបង្កឡើងដោយជនទុច្ចរិតណាមួយនោះទេ។

ខាងក្រោមនេះ គឺជាបួនចំនុចដែលអ្នកត្រូវអនុវត្តដើម្បីគេចផុតពីការបោកប្រាស់៖
១.ការគ្រប់គ្រងភាពមានមហិច្ឆិតារបស់ខ្លួនៈ
ការបោកប្រាស់អាចនឹងផ្តើមចេញពីការដុតភ្លើងមហិច្ឆិតារបស់អ្នក។ ដូច្នេះអ្នកត្រូវតែចេះគ្រប់
គ្រងភាពមានមហិច្ឆិតារបស់អ្នក ដោយព្យាយាមមិនអោយគេដឹងច្បាស់ពីមហិច្ឆិតារបស់អ្នក និង
មិនត្រូវអោយមហិច្ឆិតារបស់អ្នក ជុំរុញអោយអ្នកធ្វើការសំរេចចិត្តដោយគ្មានការពិចារណាអោយ
បានល្អិតល្អន់។

២.ការគ្រប់គ្រងភាពមានមេត្តាធម៌របស់ខ្លួនៈ
មេត្តាធម៌គឺជាអ្វីដែលសង្គមចង់បាន និងជាអ្វីដែលអ្នករាល់គ្នាចង់បានផងដែរ។ ប៉ុន្តែអ្នកក៏ត្រូវចេះ
មានការប្រុងប្រយ័ត្ន ក៏ដូចជាការគ្រប់គ្រងភាពមានមេត្តាធម៌របស់ខ្លួន។ ជារួមត្រូវធ្វើការពិចារណា
ថាតើអ្នកណាគួរអោយអាណិតនិងគួរអោយអ្នកជួយ អ្នកណាគួរអោយអាណិតប៉ុន្តែមិនគួរអោយ
អ្នកចង់ជួយ អ្នកណាមិនគួរអោយអាណិតនិងមិនគួរអោយជួយ អ្នកណាមិនគួរអោយអាណិតប៉ុន្តែ
គួរអោយអ្នកជួយ ដើម្បីចៀសផុតពីការទទួលរងពីការបោកប្រាស់ និងការលើកស្ទួយនូវការបោក
ប្រាស់ដោយមិនដឹងខ្លួន។

៣.ភាពវៃឆ្លាតនិងយល់ដឹងពីបរិបទជុំវិញៈ
សំដៅទៅលើភាពអាចយល់បាន និងអាចសន្និដ្ឋានបានចំពោះទង្វើបោកប្រាស់ទាំងនោះ ដោយ
ផ្អែកលើបទពិសោធន៍(បទពិសោធន៍ផ្ទាល់ និងប្រយោល) ក៏ដូចជាភាពវៃឆ្លាតរបស់អ្នក ហើយក៏
សំដៅលើភាពអាចយល់បាន និងអាចសន្និដ្ឋានបានចំពោះទង្វើបោកប្រាស់បែបប្រយោល ជា
ឧទាហរណ៍ "សុភាព"ជាមិត្តភ័ក្តិជិតស្និត ជឿជាក់ និងស្មោះត្រង់របស់អ្នក ហើយដោយភាពមិន
សូវឆ្លាត "សុភាព"បានចាញ់បោកគេដោយមិនដឹងខ្លួន បន្ទាប់មកទៀត"សុភាព" ក៏អាចមកបោក
ប្រាស់អ្នកបន្តដោយមិនដឹងខ្លួនផងដែរ។

៤.ការហ៊ានទំលាយអំពីរឿងចាញ់បោកគេៈ
ជាទូទៅអ្នកដែលបានចាញ់បោកគេ មិនហ៊ាននិយាយចេញមកក្រៅទេ ព្រោះខ្លាចខ្មាស់គេ រឺខ្លាច
គេសើចចំអក ដែលទង្វើបែបនេះធ្វើអោយជនបោកប្រាស់កាន់តែបានចិត្ត។ ផ្ទុយទៅវិញ បើអ្នក
បង្ហាញអោយឃើញនូវការហ៊ានទំលាយអំពីរឿងចាញ់បោកគេ នោះវាអាចជារឿងមួយដែលធ្វើ
អោយជនបោកប្រាស់មិនហ៊ាន រឺស្ទាក់ស្ទើរក្នុងការបោកប្រាស់អ្នក។ ទោះបីជាយ៉ាងណាក៏ដោយ
អ្នកត្រូវធ្វើការសំរេចចិត្តអោយបានច្បាស់ថាតើអ្នកគួរប្រាប់ពីរឿងចាញ់បោកគេនេះទៅនរណា
ដែលអាចជាប្រយោជន៍ក្នុងការជួយដល់អ្នកបាន។

***និពន្ធដោយលោក សៀង ប៊ូហឿង

ដោយ៖ និស្ស័យ
ប្រភព៖ b-sek