អ្នកដែលធ្វើតេស្តសាកល្បង កាច់ពត់ iPhone 6 Plus ឲ្យកោងនោះ ពេលនេះបានបន្តស្វែងយល់ដល់ Galaxy Note 4 ដែលជាថេប្លែតថ្មីបំផុតរបស់ Samsung ទើបបញ្ចេញលក់ជាផ្លូវការនៅលើទីផ្សារកាល ពីប៉ុន្មានថ្ងៃថ្មីៗនេះ។

កាលពីពេលកន្លងទៅថ្មីៗនេះលោក Lewis Hilsenteger អ្នកដែលធ្វើការពិសោធន៍សាកល្បង កាច់ពត់ iPhone 6 Plus ឲ្យកោង និងបានបង្ហោះវីដេអូនៅលើ Unbox Therapy ពេលនេះបានបន្តសាកកំលាំង ជាមួយ Galaxy Note 4។

ជាលទ្ធផលអ្នកគាំទ្រ Samsung មិនគួរប្រញាប់សើចចំអក បន្តុះបង្អាប់ទៅលើ Apple ឡើយ ព្រោះថា តាមរយះបាតដៃរបស់លោក Lewis Hilsenteger ថេប្លែតស៊េរីខ្ពស់បំផុតរបស់ Samsung Galaxy Note 4 ក៏ត្រូវបានប្រែរូបរាងទៅជាកោងដែរ។

នៅក្នុងវីដេអូថ្មីបំផុត Lewis Hilsenteger បានអនុវត្តធ្វើការកាច់ពត់ តាមរបៀបដែលបានធ្វើទៅលើ iPhone 6 Plus ហើយជាលទ្ធផល Note 4 ក៏ត្រូវបានកោង នៅត្រង់ចំនុចដូចគ្នានឹងផលិតផលរបស់ Apple ដែរ គឺនៅក្រោមប៊ូតុងដំឡើងបន្ថយសម្លេង។

វាល្អបន្តិចសម្រាប់ Samsung ដោយសារតែឧបករណ៍ថ្មីរបស់ពួកគេ មិនងាយនឹងកោងដូច iPhone 6 Plus ប៉ុន្តែក៏មិនរឹងមាំដូចនឹង Galaxy Note 3 ដែរ។

ជាក់ស្តែង លទ្ធភាពកោងនៅក្នុងការពិសោធន៍ និងក្នុងការប្រើប្រាស់ជាក់ស្តែងនៅខាងក្រៅ គឺពិតជា ខុសគ្នាទាំងស្រុង។ ចំពោះ iPhone 6 Plus គឺមានអ្នកប្រើប្រាស់ចំនួន ៩នាក់ហើយ (តាមទិន្នន័យដែល Apple បានប្រកាសឲ្យដឹង) បានរអ៊ូរទាំស្តីពីការដែលស្មាតហ្វូនរបស់ពួកគេ ត្រូវបានកោង នៅក្នុង ដំណាក់កាលនៃការប្រើប្រាស់។ ចំណែក Galaxy Note 4 គឺត្រូវរង់ចាំថែមមួយរយះពេលទៀត ដើម្បីដឹង ពីប្រតិកម្មតបវិញរបស់អ្នកប្រើប្រាស់ ត្បិតអីផលិតផលថ្មីនេះ ទើបតែត្រូវបានដាក់លក់នៅលើទីផ្សារ ក្នុងរយះពេល ពីរបីថ្ងៃ ថ្មីៗនេះប៉ុណ្ណោះ៕

<object width="500" height="400" data="http://www.youtube.com/v/SDIu-GcX5aM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/SDIu-GcX5aM&rel=1" /></object>

ប្រែសម្រួល៖ សិលា
ប្រភព៖ Unbox Therapy, zing