ភ្នំពេញ ៖ មន្ដ្រីយោធាម្នាក់ ត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះទៅឃាត់ ខ្លួនភ្លាមៗ
រួចហើយបញ្ជូនទៅទីបញ្ជាការ ដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការ តាមផ្លូវច្បាប់ ដោយ
សារតែមន្ដ្រីយោធារូប នេះ មានជម្លោះជាមួយម្ដាយក្មេក និងបង ថ្លៃ ហើយឈានទៅដល់
ការបាញ់ចំនួន ២ គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថ កិច្ច និងប្រជាពលរដ្ឋក្បែរ
កន្លែងកើតហេតុ។

មន្ដ្រីអាវុធហត្ថខណ្ឌមានជ័យ បានថ្លែង ឱ្យដឹងថា ករណីកូនប្រសារឈ្លោះជាមួយ ម្ដាយក្មេក
ដែលគេដឹងថា បណ្ដាលមកពី កូនប្រសារ ជាមន្ដ្រីយោធារូបនេះខឹងទិញ ផ្ទះល្វែងឱ្យខ្លួន ប៉ុន្ដែ
មិនដាក់ឈ្មោះរបស់ ខ្លួន បែរជាទៅដាក់ឈ្មោះប្រពន្ធខាងលើ នេះ បានកើតឡើងកាលពី
វេលាម៉ោង ប្រមាណ ១២ និង៣០នាទីរសៀល ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៣ ស្ថិតនៅតាម
បណ្ដោយផ្លូវជាតិលេខ ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មន្ដ្រីអាវុធហត្ថខណ្ឌមានជ័យ បានបន្ដ ទៀតថា ដំណើររឿងនោះដោយផ្ដើមចេញ ពីដំបូង
ឡើយ មន្ដ្រីយោធារូបនេះ និងប្រពន្ធ របស់ខ្លួនរស់នៅមិនទាន់មានផ្ទះ សម្បែង នឹង គេ ហេតុ
ដូច្នេះហើយម្ដាយក្មេកដោយសារ តែអាណិតកូន ក៏បានទិញផ្ទះល្វែងឱ្យដោយ ដាក់ឈ្មោះកូន
ស្រីបង្កើត មិនបានដាក់ឈ្មោះ កូនប្រសាររូបនេះ ។ ដោយផ្ដើមចេញការ មិនដាក់ឈ្មោះជា
កម្មសិទ្ធិផ្ទះល្វែងរបស់ខ្លួន ខាងលើនេះ នាំឱ្យមន្ដ្រីយោធាដែលសមត្ថ កិច្ចប្រាប់ថា មានឈ្មោះ
ស៊ាន សិលា អាយុ ៣៣ឆ្នាំ ខឹងដោយគិតថា ម្ដាយក្មេករបស់ ខ្លួនមិនទុកចិត្ដ បែរជាដាក់ឈ្មោះ
កូនបង្កើត ទៅវិញ ។

មន្ដ្រីអាវុធហត្ថខណ្ឌមានជ័យ បានបន្ដ ឱ្យដឹងទៀតថា ក្រោយពីទទួលបានផ្ទះល្វែង ដែល
ម្ដាយក្មេកទិញឱ្យនោះ ឈ្មោះ ស៊ាន សិលា ដោយសារតែខឹងមិនទាន់បាត់ ក៏សុំ លុយម្ដាយ
ក្មេក និងបងថ្លៃស្រីចំនួន ៥ម៉ឺន ដុល្លារ យកមករកស៊ីថែមទៀត ។

រឿងរ៉ាវខាងលើនេះ បានឈានទៅដល់ ការឈ្លោះទាស់ទែងគ្នា នៅក្នុងរង្វង់គ្រួសារ រហូត
ដល់ឈ្មោះ ស៊ាន សិលា បានប្រើអំពើ ហិង្សា ដោយវាយនារីម្នាក់ឈ្មោះ យ៉ន លីន នី អាយុ
១៧ឆ្នាំ ដែលជាឈ្នួលបម្រើនៅផ្ទះ បងថ្លៃស្រីរបស់ខ្លួន ។ ក្រោយពីបង្កអំពើ ហិង្សារួចហើយ
មន្ដ្រីយោធារូបនេះបានធ្វើ ដំណើរទៅបន្ទាយរបស់ខ្លួន ហើយត្រូវស្ដ្រី ជាម្ដាយក្មេក ឈ្មោះ
ហែម សុជាតា អាយុ ៤៧ឆ្នាំ រួមជាមួយក្រុមគ្រួសារ សរុប ៤នាក់ បានជិះរថយន្ដម៉ាក អូឌី
ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2V-7797 ទៅរកកូនប្រសារ ដល់បន្ទាយ ។ ប៉ុន្ដែ ពេល
ទៅដល់បន្ទាយ មិនឃើញកូនប្រសារនៅទីនោះ ស្ដ្រីជាម្ដាយ ក្មេក និងក្រុមគ្រួសារ បានជិះ
រថយន្ដត្រឡប់ មកវិញ ប៉ុន្ដែ ចៃដន្យក៏បានជួបកូនប្រសារ ស៊ាន សិលា កំពុងបើករថយន្ដ
ម៉ាក វីស្ដូ ពណ៌លឿង ពាក់ស្លាកលេខ 2W-0360 នៅតាមផ្លូវជាតិលេខ ២ ក្នុងភូមិទួលរកា
សង្កាត់ ចាក់ង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចអាវុធហត្ថ នៅពេល ដែលឃើញកូនប្រសាររបស់ខ្លួន កំពុងបើក រថយន្ដ
ស្ដ្រីជាម្ដាយក្មេកបានប្រាប់ឱ្យឈប់ ប៉ុន្ដែ ឈ្មោះ ស៊ាន សិលា មិនបានឈប់នោះ ទេ នៅបន្ដ
បើករថយន្ដទៅមុខ ពេលនោះ អ្នកស្រី ហែម សុជាតា បានប្រាប់ឱ្យអ្នក បើករថយន្ដរបស់ខ្លួន
បើកទៅកៀររថយន្ដ កូនប្រសារ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល នៅតាមផ្លូវដល់ប្រជាពលរដ្ឋ
និងសមត្ថកិច្ច មូលដ្ឋាន ។ ក្រោយពីឃើញរថយន្ដម្ដាយ ក្មេកកៀរយ៉ាងដូច្នេះ មន្ដ្រីយោធា
ដែលជា កូនប្រសាររូបនេះ បានឈប់រថយន្ដហើយ បើកទ្វាររត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ
នៅ តាមផ្លូវ រួចហើយបានដកកាំភ្លើងពីចង្កេះ បាញ់គំរាមចំនួន ២គ្រាប់ បង្កឱ្យមានការ ភ្ញាក់
ផ្អើលយ៉ាងខ្លាំង ។

ក្រោយពីទទួលព័ត៌មានខាងលើនេះ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅ ជួយអន្ដរា
គមន៍ភ្លាមៗ រួចហើយឃាត់ជន នេះយកទៅសួរនាំ និងបញ្ជូនបន្ដទៅកាន់ ទីបញ្ជាការដ្ឋាន
អាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដទៀត ។ បច្ចុប្បន្នមន្ដ្រី យោធាខាងលើ ស្ថិត
ក្រោមការសាកសួរ បន្ដទៀត ពីអាវុធហត្ថរាជធានីភ្នំពេញដើម្បី ចាត់ការបន្ដ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល