ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មាន បរទេស ស៊ិនហួរ កាលពីវេលា ទាបភ្លឺ ឈានចូល ថ្ងៃទី ២៤ ធ្នូនេះ បានចេញផ្សាយ អត្ថបទ សារព័ត៌មាន អោយដឹងថា Mikhail Kalashnikov ជាអ្នករចនាម៉ូត ក៏ដូចជា អ្នក បង្កើតកាំភ្លើង AK-47 ដ៏ល្បី របស់ប្រទេស រុស្ស៊ី នោះ បានស្លាប់បាត់បង់ ជីវិត បាត់ទៅហើយ ក្នុងជន្មាយុ ៩៤ ឆ្នាំ នៅឯ ផ្ទះរបស់លោក កាលពី ថ្ងៃច័ន្ទ ម្សិលមិញនេះ មានទីតាំង ស្ថិតនៅក្នុងក្រុង Izhevsk ដែលជា ទីប្រជុំ ជនឧស្សាហកម្ម មានចម្ងាយ ប្រមាណជាង ១,៣០០ គ.ម ភាគខាងកើត ក្រុង ម៉ូស្កូ ។

យ៉ាងណាមិញ បើយោងតាមសម្តី លោក Viktor Chulkov រដ្ឋាលេធិការ បានអះអាងអោយដឹងថា វាគឺជារឿង ដ៏គួរអោយសោកស្តាយមួយ ក្នុងករណី បាត់បង់រូបលោក Mikhail Kalashnikov ។ លោក Mikhail Kalash -nikov បានស្លាប់បាត់បង់ជីវិត ដោយសារតែ ជម្ងឺរ៉ាំរ៉ៃ របស់លោក ខណៈលោក ស្ថិតនៅក្នុងអាយុ ៩៤ ឆ្នាំ ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បន្ថថា កាលពី ពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅនេះ លោក Mikhail ត្រូវបានគេ បញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាក ព្យាបាល ខណៈពេល ដែលជម្ងឺ របស់គាត់ កាន់តែធ្ងន់ធ្ងរទៅៗ មិនយូរប៉ុន្មាន លោកក៏ត្រូវបាន ប្រឈមក្នុងការ វះកាត់ នៅឯក្រុងម៉ូស្កូ ស្តីពី បញ្ហាបេះដូង របស់គាត់។

គួររំឭកផងដែរថា កាំភ្លើង AK-47 សព្វថ្ងៃ ត្រូវបានគេជឿថា ច្រើនជាង ១០០ ប្រទេស នៅលើពិភពលោក បាន នឹងកំពុងតែ ប្រើប្រាស់វា ខណៈពេល ដែលនៅ អំឡុងសតវត្សទី ២០ កាំភ្លើង មួយប្រភេទនេះ ត្រូវបានគេ ពណ៌នា អោយដឹងថា ជាការច្នៃប្រឌិត និងបង្កើតឡើង ដ៏ឆ្លាតវៃមួយ។

កាលពីឆ្នាំ ២០០២ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ ប្រទេស អាល្លឺម៉ង់ លោក Kalashnikov បានអះអាង ថា លោក ពិតជាមានមោទនភាព ចំពោះសមិទ្ធផល ស្នាដៃមួយនេះ តែលោក ពិតជា សោកស្តាយ ជាខ្លាំង នៅពេល ដែលបានដឹងថា បណ្តាពួកសកម្មប្រយុទ្ធ ក៏ដូចជា ក្រុមឧទ្ទាម ក៏បានប្រើប្រាស់វា ដូចគ្នាដែរ។

គួរបញ្ជាក់់ផងដែរថា លោក Kalashnikov បានស្លាប់បាត់ជីវិត ប៉ុន្មានក្រោយ បន្ទាប់ពី សហគ្រាស ផលិតកម្ម ភ្លើង Kalashnikov Concern ដែលដាក់ឈ្មោះតាមគាត់ ប្រកាសអោយដឹងថា សហគ្រាស របស់ខ្លួន នឹងបន្ត ធ្វើនរូបនីយកម្ម ស្តីពី កាំភ្លើង  AK-47 ដោយនៅក្នុងនោះ នឹងប្រឺងបន្តផលិត ដើម្បីបង្កើន លទ្ធភាព ក្នុងការ នាំ ចេញទៅកាន់ ទីផ្សារ ពិភពលោក ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ