ថ្មីៗនេះ អ្នកប្រើ Facebook ត្រូវជួបនឹងរូបភាពគួរឲ្យអាណិត ជាមួយនឹងពាក្សចែករំលែកថា
�Facebook និងបរិច្ឆាក ១ដុល្លា ក្នុងការចែកចាយនិមួយៗ�
នៅពេលថ្មីៗនេះ ដោយសារភាពពេញនិយមរបស់ Facebook, រឿងនេះបានត្រឡប់មកវិញ
សារជាថ្មី។ គេរករូបកុមារដែលមានជំងឺដែលធ្លាប់បានចុះផ្សាយតាម គេហទំព័រ ឬទស្សនាវដ្តី
តាំងពីយូរ ហើយផោះទៅលើ Facebook ជាមួយនឹងពាក្យថា �Facebook និងជូន 1 USD ឲ្យ
កុមារា/កុមារី គួរឲ្យអាណិតនេះ ដែលកំពុងត្រូវទទួលការឈឺចាប់យ៉ាងខ្លាំង ក្នុងរាល់ដងចែក
ចាយរបស់អ្នក។"
តាមការស្ថិតិរបស់ក្រុម Facebook Privacy and Security (ជាក្រុមព្រមានពីការបោកប្រាស់
នៅលើ Facebook ហើយដំណើការដាច់ដោយឡែកនិង Facebook) បានឲ្យដឹងថា មានរូប
មួយចំនួន ត្រូវបានចែកចាយឡើងដល់ ៦០០.០០០លើក។
អ្នកប្រើ Facebook ម្នាក់បានចែករំលែកថា �ឃើញគេប្រាប់ថា ជួយអ្នកនេះ អ្នកនោះ។ ខ្ញុំក៏
មិនដឹងពិតមែនឬទេ ប៉ុន្តែចេះតែផ្ញើរទៅ ព្រោះក៏មិនចំណាយពេលប៉ុន្មាន ហើយ ក៏មិនមាន
ឥទ្ធិពលអវិជ្ជមានដល់អ្នកដទៃ។� Admin គ្រប់គ្រង ទំព័រ Facebook មួយ បាននិយាយថា
�Facebook និងជូន១ដុល្លា សំរាប់ការចែកចាយនិមួយៗ។ យើងមិនដឹងថា វាជាការពិតឬទេ ប៉ុន្តែសង្ឃឹមថា អ្នកនៅតែចែកចាយវា ពីព្រោះ បើវាជាការពិតមែន គឺល្អហើយ។"
ក៏ប៉ុន្តែ យើងអាចសន្និដ្ឋានថា គ្មានក្រុមហ៊ុនផ្គត់ផ្គងសេវាកម្មណា ដូចជា Facebook, Yahoo,
Google ទៅឲ្យលុយ ដែលផ្អែកទៅលើចំនួនការចែកចាយ ឬ like រូបថតនោះឡើយ។ ជាការ
ពិតនេះគ្រាន់តែ ជាសកម្មភាពដែល ជញ្ជាក់ផលប្រយោជន៍ពីអ្នកដទៃ ដើម្បីទាក់ទាញការ
ចុច Like នៅលើ Facebook តែប៉ុណ្ណោះ។
ដោយ៖ មិនា