CamNews

សុខ សោម៉ាវត្តី ប្រតិកម្មនឹងព័ត៌មានថា មានបញ្ហាជាមួយស្វាមី

ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះ ពិធីការិនីញញឹមស្រស់កូនមួយ អ្នកនាង សុខ សោម៉ាវត្តី បាន បង្ហាញសារប្រតិកម្ម ទៅលើបណ្តាញសារព័ត៌មាន ដែលចុះផ្សាយថា នាងមានបញ្ហារកាំរកូស ល្អក់កករ ជាមួយស្វាមី បណ្តូលចិត្ត ទើបធ្វើឲ្យនាងអត់ទ្រាំមិនបាន ក៏ទម្លាយអាថ៌កំបាំងខូចចិត្តជា សាធារណៈ បែបនេះតែម្តងទៅ ។ សុខ សោម៉ាវត្តី លើកឡើងថា មិនមែនជាការពិតហើយការ ចុះផ្សាយបែបនេះ អាចធ្វើឲ្យនាង និងស្វាមី មានការយល់ភ័ន្តច្រឡំ ជាមួយគ្នា ក៏អាចថាបាន ។

កាលពីថ្ងៃទី២៣ ខែមិថុនា នេះ គេហទំព័រ LookingTODAY បានចុះផ្សាយ អត្ថបទមួយមានចំណង ជើង ថា "សុខ សោម៉វត្តី បញ្ចេញសារពិបាកចិត្ត សង្ស័យមានបញ្ហាជាមួយប្តី" ក្រោយពីអត្ថបទនេះ ចុះផ្សាយ មិនទាន់បានមួយ ថ្ងៃផងស្រាប់តែពិធីការិនីសំដីផ្អែម ដែលកំពុងតែមានប្រជាប្រិយភាព ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញសារប្រតិកម្មមួយ ដោយ នាងសរសេរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា " នាងខ្ញុំនឹងស្វាមីមិនដែល មានបញ្ហានឹងគ្នាទេ សារដែល Post លើ Fb (ហ្វេសប៊ុក) ជាសារពិបាកចិត្តហត់ នឹងការងារ តិចតួច ទេ ស្វាមីនាងខ្ញុំស្រឡាញ់ នាងខ្ញុំ ដូចខ្ញុំស្រឡាញ់គាត់ដែរ " ។

អ្នកនាង សុខ សោម៉ាវត្តី បានចេញមុខទម្លាយរឿងពិត ប្រាប់ដល់ទស្សនិកជន ដោយចំហរថា នាងមិន ដែលមានបញ្ហារកាំរកូស ជាមួយស្វាមីសំណព្វចិត្តឡើយ ការលើកឡើងថា មានអារម្មណ៍ ហត់នឿយនោះ គឺមកពីការងារតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ មាន ការងឿង ឆ្ងល់នោះត្រង់ថា ប្រសិនបើនាងមានអារម្មណ៍ ហត់មិនសប្បាយចិត្ត ហេតុអ្វីបានជា នាងមិនព្រមផ្អាក ពីការងារទៅសម្ងំ រស់នៅក្នុងគ្រួសារ យ៉ាងមានសេចក្តីសុខ សម្បូរទ្រព្យចាយ មិនខ្វះ លើវីឡាស្កឹមស្កៃ ? សុខ សោម៉ាវត្តី ចាំបាច់ខ្វល់ នឹងការខំប្រឹងរកប្រាក់បន្ថែមនោះទេ ហើយនាងក៏មិន ចាំបាច់ពិបាកដូច ពេលនេះដែរ ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល