ស្ទើរតែមិនគួរអោយជឿ ៖ ជាការពិត កាលដែល និយាយ ពីបុរសពីងពាង ទស្សនិកជន រាល់គ្នា ពិតជា ធ្លាប់ បានដឹង បានស្គាល់ រួចមកហើយ តាមរយៈ ខ្សែភាពយន្ត ហូលីវូដ ដ៏ល្បី កាលពីពេលកន្លងទៅនោះ ។ តែ អ្វីដែល ចោទជា សំនួរ នៅពេលនេះ សួរថា តើលោកអ្នក ធា្លប់បានឃើញ មនុស្ស ពីងពាង ឬ បុរសពីងពាង មែនទែន ដែរឬទេ នៅក្នុង សង្គមជាក់ស្តែង ខាងក្រៅនោះ ? បើសិនណា ពិតជាមិនធ្លាប់ បានដឹង បាន ស្គាល់មែននោះ នាឱកាសនេះ ដល់ពេលហើយ ក្រុមការងារ យើងខ្ញុំ នឹងណែនាំ បេក្ខភាពម្នាក់នេះ អោយ លោកអ្នកស្គាល់ ។

ដោយមានឈ្មោះថា លោក Alain Robert បេក្ខភាព បុរសពីងពាង ជនជាតិ បារាំង ម្នាក់នេះ រហ័សនាម របស់លោក ត្រូវបាន មហាជន ទូទៅ ជាអ្នកដាក់អោយ ដោយសារតែ ទម្លាប់នៃការ ឡើងអាគារ ខ្ពស់ របស់ គាត់ នៅទូទាំងពិភពលោក ។ គួរបញ្ជាក់ផងដែរថា លោក Robert កាលពីអតីតកាល កន្លងទៅ គាត់បាន ព្យាយាម ឡើងអាគារខ្ពស់ៗ មួយចំនួន នៅតាមបណ្តាក្រុងប្លែក មកពីជុំវិញ ពិភពលោក ដែលធ្វើអោយ គាត់មាន ភាពល្បីល្បាញជាខ្លាំង តែអ្វីដែល រឹតតែមានភាព ភ្ញាក់ផ្អើល និងរឹតតែ ធ្វើអោយគាត់ មានភាព ល្បីល្បាញ នោះគឺ ក្រោយពីគាត់ចុះ មកវិញ ក្រុមមន្រ្តី ប៉ូលីស ប្រចាំតំបន់ អាគារខ្ពស់ៗ ដែលគាត់ បាន ឡើងនោះ បានចាប់ខ្លួនគាត់ យកទៅធ្វើការ អប់រំ ជាការបង្ការ នូវសុខសុវត្ថិភាព ផ្ទាល់ខ្លួនរបស់គាត់។

ដោយឡែក ជាមួយនឹង សមិទ្ធផល ស្នាដៃតោងឡើង អាគារខ្ពស់ចុងក្រោយ បង្អស់ របស់គាត់ បើតាមការ អោយដឹងពី គេហទំព័រ សារព័ត៌មាន បរទេសចិន Chinadaily ចេញផ្សាយ អោយដឹងថា កាលពីថ្ងៃចុង សប្តាហ៍ កន្លងទៅ គាត់បានតោង ឡើងអាគារ ខ្ពស់មួយ មានកំពស់ដល់ទៅ ២៨៨ ម៉ែត្រ នៅក្នុងប្រទេស ចិន ពោលគឺ នៅក្នុងក្រុង Shaoxing នាខេត្ត Zhejiang ភាគខាងកើត ប្រទេស ដោយប្រើ សមត្តភាព ពិសេស មិនខ្លាចខ្ពស់ របស់គាត់ ជាមួយនឹងដៃទទេ អមទៅដោយ ខ្សែបំពាក់សុវត្ថិភាព បន្តិចបន្ទួចតែ ប៉ុណ្ណោះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ chinadaily