ភ្នំពេញ ៖ អាជ្ញាធរអប្សរា នឹងធ្វើការសាកល្បងបង្ហៀរទឹក លើសំណង់បង្ហៀរទឹក ដែលស្ថិតនៅកែងទំនប់ ជ្រុងនិរតី នៃបារាយ៍ទឹកថ្លា ចាប់ពីថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០១៤ ។

យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរអប្សរា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី២៤ ខែតុលា បានឲ្យដឹងថា នៅរដូវប្រាំងនេះ អាជ្ញាធរបាន ស្ថាបនា សំណង់បង្ហៀរ ពីបេតុង សម្រាប់ប្រើប្រាស់យូរអង្វែង ដើម្បីជៀសវាងកុំឲ្យមានបញ្ហា ដូចកាលពីឆ្នាំ២០១៣ ។

បច្ចុប្បន្នសំណង់បង្ហៀរទឹក ពីបេតុង បានសាងសង់ រួចរាល់ជាស្ថាពរហើយ នឹងធ្វើការ សាកល្បងបង្ហៀរ ទឹក ដើម្បីពិនិត្យមើលគុណភាព និងសុវត្ថិភាព របស់សំណង់ ប៉ុន្តែ ទន្ទឹមនឹងនេះ ក្នុងការបង្ហៀរទឹកនេះ នឹងមិនឲ្យទឹកហូរចេញជាគំហុក ដែលអាចបណ្តាល ឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗ នោះឡើយ ។

សូមបញ្ជាក់ថា បារាយណ៍ទឹកថ្លានេះ មានអាយុកាលជាង ១០០០ឆ្នាំ ហើយកុំ ឲ្យបាក់អាចបង្កគ្រោះ ថ្នាក់ ដល់ប្រជាពលរដ្ឋរស់នៅខាងក្រោម ទំនប់អាជ្ញាធរអប្សរា បាន និងកំពុងធ្វើការបង្ហៀរទឹកចេញពី ក្នុងបារាយណ៍ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល