ភ្នំពេញៈ ល្បែងកម្សាន្តមួយមានឈ្មោះថា “ Ice Bucket Challenge” ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពី សំណាក់ ឥស្សរជនល្បីៗ រួមទាំងតួកុនហូលីវូដល្បីមួយចំនួនទៀត បានចូលរួមលេងល្បែងចាក់ទឹកកក ឬហៅថា Ice Bucket Challenge ដែលជាការភ្នាល់មួយដើម្បី រៃអង្គាសប្រាក់យកទៅជួយ ជនក្រីក្រ ឬ អ្នកជំងឺជាដើម តែដោយឡែកពេលនេះ តារាល្បីៗក្នុង ផលិតកម្ម ហង្សមាស ក៏បានចូលរួមលេងល្បែង កម្សាន្តមួយនេះផងដែរ ដោយពួកគេមាន បំណងចង់រៃ អង្គាសប្រាក់ជួយ ទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ។

ថ្មីៗនេះតារាចម្រៀង ក្នុងផលិតកម្មហង្សមាស ជាច្រើនដួងមាន លោក ព្រាប សុវត្ថិ, ណុប ប៉ាយ៉ារិទ្ធ, អេឡិច ចិត្រា, សុខ សេឡាលីន, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, គង់ ច័ន្ទស្រីមុំ រួមជា មួយតារាប្រុសស្រីជាច្រើនដួងទៀត ដោយនៅក្នុងនោះតារាពីរដួងគឺ លោក ណុប ប៉ាយ៉ារិទ្ធ និងកញ្ញា ពេជ្រ សោភា បានរំលេចឃ្លីប វីដេអូបង្ហាញ ពីការលេងហ្គេមមួយនេះ បង្អួតមិត្ត និងអ្នកគាំទ្រ នៅ លើបណ្តាញ ទំនាក់ទំនងសង្គម Facebook ។

នៅក្នុងនោះ តារាចម្រៀងប្រុសស្រី ក្នុងផលិតកម្មល្បីឈ្មោះមួយនេះ បានលើកឡើង នៅក្នុងឃ្លីបវីដេអូ ថា សម្រាប់ប្រាក់ដែលរក បានពី ការលេងហ្គេមនោះ ត្រូវបានពួកគេអះអាងថា នឹងយកទៅជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា ។ ដូច្នេះកុំឲ្យខាតពេលយូរ ទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ៕

<object width="468" height="401" data="http://www.youtube.com/v/Uy8yOvghkdU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Uy8yOvghkdU&rel=1" /></object>

<object width="480" height="411" data="http://www.youtube.com/v/mkL_oIyx0HE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/mkL_oIyx0HE&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល