ភ្នំពេញ៖ ល្ងាចថ្ងៃទី២៤ ខែមករាម្សិលមិញ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយលោក ឧត្តមសេនីយ រ័ត្ន ស៊្រាង មេបញ្ជាការអាវុធហត្ថ ក្រុងភ្នំពេញ ចាប់បានជនដៃដល់ពីរនាក់ ពាក់ព័ន្ធ និងករណីបាញ់ សម្លាប់ដ៏សាហាវ ទៅលើនិស្សិតម្នាក់នៅ មុខក្លឹបកម្សាន្តហូលីដេ ស្ថិតក្នុងខណ្ឌដូន ពេញ ព្រោះតែរឿងដើរជាន់ជើង កាលពីពេល កន្លងទៅ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ទាំងពីរនាក់ដែលអាវុធហត្ថឃាត់ខ្លួននោះ មានម្នាក់ជាម្ចាស់ កាំភ្លើងឈ្មោះ ឃី វិសាល អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតានង ស្រុកកោះសូទិន ខេត្តកំពង់ចាម និងម្នាក់ទៀត ជាអ្នកបាញ់ឈ្មោះ ស គឹមផល្លា អាយុ៣២ឆ្នាំ មុខរបរទិញលក់ម៉ូតូ រស់នៅផ្ទះលេខ១៦ ផ្លូវលេខ១១៣១ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ចំណែកជនរង គ្រោះជានិស្សិតឆ្នាំទី២ នៅវិទ្យាស្ថានវ៉ាន់ដា គណនេយ្យ ឈ្មោះ សាប់ គង់ដាវីត អាយុ២៦ឆ្នាំ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីបាញ់នោះ គឺពុំមែនជាជនទំនាស់ក្នុងក្លឹប នោះទេ គឺជនដៃដល់បាញ់ច្រឡំមនុស្ស ហើយការបាញ់សម្លាប់នោះ បាញ់រហូតដល់ ៧ទៅ៨គ្រាប់។

សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ នៅក្លឹបហូលីដេ មានករណីបាញ់សម្លាប់មនុស្សម្នាក់ ព្រោះតែដើរ ជាន់ជើងក្នុងក្លឹប ធ្វើឲ្យជនដៃដល់ពីរនាក់ខាងលើនេះ បានជិះម៉ូតូទៅយកកាំភ្លើង ហើយ មកចាំមុខក្លឹប លុះពេល ជនរងគ្រោះចេញមក បាញ់សម្លាប់តែម្តង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល