ព័ត៌មានអន្តរជាតិ ៖ ឡើងភ្នំមានរយៈកំពស់ខ្ពស់បំផុតលើលោក ភ្នំ Everest នារដូវកាលនេះគឺមិនអាច ទៅរួចនោះទេ ពីព្រោះថា ផ្លូវដែលធ្លាប់តែធ្វើដំណើរឡើងលើភ្នំបាននោះ រងនូវការបំផ្លាញដោយ ករណី បាក់រលំផ្ទាំងទឹកកក អំឡុងពេលមានគ្រោះធម្មជាតិ រញ្ជួយដីដ៏សាហាវ កាលពីចុងខែ កន្លងទៅនេះបើ យោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីផ្លូវការ ប្រទេស នេប៉ាល់ ។

មន្រ្តីផ្លូវការ ប្រទេសនេះ ធ្វើសេចក្តីប្រកាស ព្រមានអោយដឹងថា នឹងចំណាយពេលជាក់លាក់ណាមួយ ដើម្បីកសាងផ្លូវឡើងភ្នំសាជាថ្មី ស្របពេលដែល រដ្ឋាភិបាល ពុំទាន់ធ្វើសេចក្តីប្រកាស សម្រេច ជាផ្លូវ ការនៅឡើយទេ ។ គួរបញ្ជាក់ថា ហោចណាស់ មនុស្ស ១៩ នាក់បានរងគ្រោះស្លាប់បាត់បង់ជីវិតដោយ សារតែករណីបាក់រលំផ្ទាំងទឹកកក កាលពីពេលកន្លងទៅនេះ ។

កម្លាំងរញ្ជួយដី នៅនេប៉ាល់ ៧,៨ រ៉ិចទ័រ បានសម្លាប់មនុស្សច្រើនជាង ៧០០០ នាក់ខណៈមនុស្សច្រើន ជាង ១០,០០០ នាក់ ឯទៀត បានរងរបួសធ្ងន់ និងស្រាល ។ សេចក្តីរាយការណ៍ បន្តអោយដឹងថាភាគ ច្រើននៃអ្នកឡើងភ្នំខាងលើ បានសម្រេចចិត្តចាកចេញពីជុំរុំ ឡើងភ្នំហើយ ដោយសម្រេចចិត្ត បោះបង់ បេសកម្មរបស់ខ្លួន ។ របាយការណ៍ បន្តអោយដឹងថា ប្រតិបត្តិការ ជួយសង្គ្រោះទ្រង់ទ្រាយ ធំ ត្រូវបាន គេធ្វើឡើងនៅលើភ្នំខ្ពស់បំផុត របស់ពិភពលោកមួយនេះ ភ្នំ Everest ក្រោយរងគ្រោះខ្លាំង ព្រោះគ្រោះ រញ្ជួយដី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី