គ្រោះថ្នាក់ ៖ បើតាមការអោយដឹងពីរបាយការណ៍ ដែលបានផ្តល់ដោយសារព័ត៌មានបរទេស
បានបញ្ជាក់អោយដឹងថា ការតាមដានស៊ើបអង្កេតរបស់ក្រុមភ្នាក់ងារមានសមត្តកិច្ចនៅតែបន្ត
នៅឡើយ បន្ទាប់ពីម្ចាស់កសិដ្ឋាន ត្រូវបានសន្មត់ជាជំហានដំបូងថាត្រូវបានជ្រូករបស់ខ្លួនស៊ីជា
ចំណី។

គួររំឮកផងដែរថា បើយោងតាមសម្តី របស់ក្រុមគ្រួសារម្ចាស់កសិដ្ឋាន បានបញ្ជាក់អោយដឹងថា
លោកតា Terry Garner វ័យ ៧០ ឆ្នាំ គឺជាម្ចាស់កសិដ្ឋានមួយកន្លែង នារដ្ឋ Oregon សហរដ្ឋអាមេ
រិក ហើយត្រូវបានរកអោយឃើញថា គាត់មិនវិលត្រលប់មកផ្ទះវិញដូចរាល់ដងនោះទេ បន្ទាប់ពី
គាត់បានទៅដាក់ចំណីអោយជ្រូកនៅឯកសិដ្ឋាន។

ទន្ទឹមនឹងការតាមដានស៊ើបអង្កេតជាជំហានដំបូងនេះ បានរកឃើញបំណែកធ្មេញមួយចំនួនរបស់
គាត់ នៅក្បែរៗ នឹងរបងការពារជ្រូកកុំអោយចេញមកក្រៅ ខណៈពេលដែលភ្នាក់ងារមានសមត្ត
កិច្ចបានអះអាងថា គាត់ត្រូវបានរកអោយឃើញថា មានជម្ងឺគាំងបេះដូង ហើយស្របពេលដែល
ទៅផ្តល់ចំណីនោះ ទំនងជាជម្ងឺរបស់គាត់រើឡើង ហើយឆ្លៀតនៅក្នុងឧកាសនោះ ជ្រូកឃោរឃៅ
ដែលមួយក្បាលៗ មានទម្ងន់ពី ៣១៨ គីឡូក្រាមឡើងទៅ អាចនឹងស៊ីគាត់ជាចំណីក៏ថាបាន។

ដោយឡែក នេះគ្រាន់តែជាការតាមដានស៊ើបអង្កេតជំហានដំបូងតែប៉ុណ្ណោះ ស្របពេលករណីដ៏
ក្តៅគគុកមួយនេះ នឹងតែបន្តតាមដាននៅឡើយ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ nydailynews/dailymail/Spy