ផ្លែគឺជាប្រភេទផ្លែឈើធម្មជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ពិសា និង ជាប្រភពនៃ សារធាតុចិញ្ចឹម
ជាច្រើន ដូចជា៖ វីតាមីន A, B, C និង សារធាតុ beta-carotene, malic acid និង ការពារប្រតិកម្មអ៊ុក
ស៊ីត។ សារធាតុចិញ្ចឹមទាំងនេះ គឺមានអត្ថប្រយោជន៍បំផុត សំរាប់សុខភាពស្បែក និង ជួយថែរក្សា
ស្បែកឱ្យនៅក្មេងជាងវ័យ។

គ្រឿងផ្សំ៖

- ផ្លែប៉ម ១ផ្លែ

- ប្រេងអូលីវ

- ទឹកផ្កាកូលាប

- ម៉ាស៊ីក្រឡុក

- ឧបករណ៍ដាំទឹក

- កូនកាំបិត ១

- កូនចានគោម ១

- ស្លាបព្រា ១

- ប្រអប់ ឬ កែវ ១

វិធី៖ សូមយកផ្លែប៉ម ពុសជា ២ចំណែក រួចចិតយកគ្រាប់ចេញ ប្រើកាំបិតចិតផ្លែប៉ម ជាបំណែក
តូចៗ។ បន្ទាប់មក ដាក់ផ្លែប៉ម ចូលទៅក្នុងម៉ាស៊ីនក្រឡុក ចាក់ប្រេងអូលីវ កន្លះពែងចូល រួចប្រើ
ម៉ាស៊ីនក្រឡុកវា រយៈពេល ៥ ទៅ ៧នាទី ឱ្យម៉ដ្ឋសព្វចូលគ្នា។

ចុងក្រោយ យកផ្លែប៉មក្រឡុករួច ចាក់ចូលកូនចានគោទុក បន្ទាប់មក ដាក់ឆ្នាំងដាំទឹក រួចដាក់
កូនចានគោម ដែលមានផ្ទុកផ្លែប៉ម ចូល ក្នុងឆ្នាំងទឹកដាំ រយៈពេល ២នាទី ទៅ ៣នាទី រួចទុកវា
ឱ្យត្រជាក់ រួចចាក់ទឹកផ្កាកូលាប កន្លះពែងចូល កូរចូលគ្នាឱ្យសព្វ ជាការស្រេច។
ចំណំា៖ អ្នកអាចប្រើប្រាស់ម៉ាសបិទមុខនេះ នៅពេលយប់សំរាប់ជួយថែរក្សាស្បែកមុខ
នៅក្មេងជាងវ័យ សម៉ដ្ឋ ទន់ ភ្លឺរលោង និង តឹងណែន ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies