ភ្នំពេញៈ ពិធីករ ពិធីការីនី ល្បីៗរបស់ស្ថានី ទូរទស្សន៍ហង្សមាស កាន់តែលេចមុខ លេចមាត់ ក្រោយកម្មវិធីល្បីៗ របស់ពិភពលោក បានបង្ហាញវត្តមាន នៅទូរទស្សន៍ ល្បីមួយនេះ ។

ក្នុងថ្ងៃបុណ្យ អុំទូកអក អំបុក សំពះព្រះខែ ពួកគេបានមកបង្ហាញ សម្រស់អោយទស្សនិកជន បានឃើញច្បាស ក្នុងថ្ងៃដ៏ពិសេសនេះ ។ លោក ជា វិបុល ពិធីករប្រចាំ ក្នុងកម្មវិធី ទំលាក់លុយ ២០០លានរៀល នឹងកម្មវិធីប្រលង ចម្រៀង The Voice Cambodia បានស្លៀកពាក់ស៊ី ជាមួយដៃគូរបស់លោក អ្នកនាងនិមល ជាមួយអាវធំ នឹងក្រវ៉ាតករ ពណ៍លឿង យ៉ាងស្រស់ស្អាត ។

អ្នកនាង កែវ ច័ន្ទនិមល ពិធីការនីមានថ្វីមាត់មិនធម្មតា ការនិយាយស្ដីអ្នកនាងរំជួលចិត្តអ្នកស្ដាប់ជាច្រើន អ្នកនាងកាន់កម្មវិធី The Voice Cambodia នឹង តន្ត្រីពិសេស អ្នកនាងបានស្លៀកពាក់រ៉ូបពណ៍បែតងលាយលឿងយ៉ាងស្រស់ស្អាត ដែលអ្នកនាងកាន់តែស្រស់ស្អាត ទោះអ្នកនាងមានវ័យក្រែលទៅហើយក៏ដោយ ។
លោក ញ៉ែម សុគន្ធ ពិធីករ នឹង តារាសម្ដែងល្បី នឹងកំពុងតែកាន់កម្មវិធី Cambodia Got talent ដែលកមពុងតែត្រៀមចាក់ផ្សាយក្រោយកម្មវិធី The Voice Cambodia បញ្ចប់ ដែលលោកបានស្លៀកក្បិនពណ៍បៃតងដ៏ស្រស់ស្អាត ។

កញ្ញា រស់ សុធាវី ស្រីស្អាតស៊ីដាច់គេ កញ្ញា ជាពីធីការនីក្នុងកម្មវិធីល្បែងមួយលានឧបសគ្គ នឹង តំបនយុវវ័យ កញ្ញា បានវិវត្តន៍ការនិយាយស្ដីនាងឡើងជាលំដាប់ គួបផ្សំសម្រស់លេចធ្លោរផង ធ្វើអោយនាងល្បីយ៉ាងឆាប់រហ័ស នាងជានារីម្នាក់ស្លៀកអ្វីក៏ស្រស់ស្អាតដែរ នាងបានពាក់អាវពាក់ នឹង ស្លៀកក្បិនពណ៍បៃតងស៊ីជាមួយដែគូនាង លោក ញ៉ែម សុគន្ធ ។

កញ្ញា យ៉ាទី ពិធីការនីថ្មី តែមានថ្វីមាត់លេចធ្លោរមិនចាញ់អ្នកចាស់ៗឡើយ ពិសេសសម្រស់នាងមិនចាញ់គេទេ អ្នកនាងពាក់រ៉ូបពណ៍បៃតងដូចគ្នា ។
ចំនែកចុងក្រោយគេ លោក សាន់ ពិសាល អតីតតារាសម្ដែង វិវត្តន៍ខ្លួនជាពិធីករ របស់ហង្សមាស ដែលលោកមិនទាន់ បានកាន់កម្មវិធីល្បី របស់ពិភពលោកទេតែលោក តែងតែលេចវត្តមាន រាល់សប្ដាហ៍ ក្នុងបន្ទប់បោះឆ្នោតរបស់កម្មវិធី The Voice Cambodia លោកបានពាក់អាវធំ នឹងខោពណ៍ខ្មៅ ។

តោះមើលស្ទីលតែងខ្លួន របស់ពួកគេទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល