CamNews

សុខ សោម៉ាវត្តី ដេកព្រួយ នឹង Account Facebook ក្លែងក្លាយ

ភ្នំពេញ៖ តារាសម្ដែងកំពុងតែមាន សុភមង្គលក្នុងគ្រួសារ អ្នកនាង សុខ សោម៉ាវត្តី ត្រូវបានគេដឹងឮថា កំពុងតែសោយសុខលើគំនរទ្រព្យសម្បត្តិ ហ៊ីហា នឹងលុយចាយពេញៗដៃ អត់មានខ្វល់ពីអាជីពសិល្បៈ ត្រូវរីកចម្រើន ឬមិនរីកចម្រើនអ្វីឡើយ ។ តែអ្វីដែលអ្នកនាង សុខ សោម៉ាវត្តី មិនអាចបោះចោលការងារនេះបាន គឺដោយសារ នាងមានមុខមានមាត់ មហាជនស្គាល់រហូតមកដល់ថ្ងៃនេះ ដោយសារតែសិល្បៈនេះឯង ទើបធ្វើឲ្យ នាងសុខចិត្ត ក្រាញននាល បូជា ពេលវេលា ដ៏មានតម្លៃ ដើម្បីប្រឡូកសិល្បៈវិញ ។

ជារឿងគួរឲ្យកត់សំគាល់ អ្នកនាង សុខ សោម៉ាវត្តី ក៏មានទំព័រ Facebook ( Page Like ) រាប់ម៉ឺននាក់ នៅក្នុងបណ្ដាញដ៏ពេញនិយមមួយនេះ ផងដែរ អ្វីដែលសំខាន់ គេឃើញទំព័ររបស់នាង ទៅសរសេរពាក្យ រិះគន់ ក្រុមហ៊ុន Smart mobile ផ្ទុយពី page like របស់អ្នកនាង ដែលកំពុងតែមានអ្នកស្គាល់ និងមិត្តភក្តិជាច្រើននាក់ ។ បញ្ហានេះ ធ្វើឲ្យសុខ សោម៉ាវត្តី ដេកមិនលក់ បក់មិនល្ហើយ ព្រួយចិត្តជាមួយទំព័រនោះ ខ្លាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ កិត្តិយសរបស់នាង ក្នុងនាមជាតារាល្បី និងក្នុងនាមជាអ្នកមានគ្រួសារ ពូជពង្សវង្សត្រកូលខ្ពង់ខ្ពស់ម្នាក់ ក្នុងសង្គម ។

សុខ សោម៉ាវត្តី បាននិយាយត្អូញត្អែ ជាមួយអ្នកជិតសិ្នទ្ធ ថា "តើធ្វើដូចម្ដេចទៅ ? បានក្លាយជាម្ចាស់ទំព័រនោះ ព្រោះ ទំព័រ សុខ សោម៉ាវត្តី ដែលមានអ្នក like ជាង១០ម៉ឺននាក់នោះ ពុំមែនជារបស់នាងឡើយ ។ អ្វីដែលសំខាន់ អ្នកដែលកាន់កាប់ទំព័រនោះ មិនបានគោរពរសិទ្ធិនាង ជាម្ចាស់ឈ្មោះឡើយ គឺធ្វើអ្វីៗតាមតែចិត្តនឹកឃើញ ពេលខ្លះនាងទទួលយកមិនបានទេ ។

សុខ សោម៉ាវត្តី បន្តថា ពេលខ្លះចង់តែទៅសួរ អ្នកបង្កើតទំព័រហ្នឹងថា ព្រមលក់ក្នុងតម្លៃប៉ុន្មាន ? លក់ក្នុងតម្លៃប៉ុន្មានក៏ព្រមទិញដែរ តែនាងពិបាកណាស់ មិនដឹងទាក់ទងតាមណា បាននោះទេ ។ ជាចុងក្រោយ សុខ សោម៉ាវត្តី សុំផ្ដាំផ្ញើទៅទស្សនិកជន ទាំងអស់ថា នាងមិនមែនជាម្ចាស់ នៃទំព័រនោះទេ រាល់ការបង្ហោះទិន្នន័យនានា នាងមិនទទួលខុស ត្រូវឡើយ ។

ទោះបីជាយ៉ាងណាក្ដី បើតាមការអះអាង ពីអ្នកដែលចូលចិត្ត លេងបណ្ដាញ ទំនាក់ទំនងសង្គម ដ៏ពេញនិយមមួយនេះ បានបង្ហើប ពីវិធីសាស្ត្រក្នុងការស្នើឲ្យបិទ Account Facebook នេះថា សូមឲ្យសាមីខ្លួន (សុខ សោម៉ាវត្តី) ចូលទៅកាន់ Page មួយនេះ រួច Report Page មួយនេះ ថា ជា Fake Account ស្នើទៅកាន់ Facebook ឲ្យបិទ Account Facebook នេះចោលបាន ដើម្បីការពារ កុំឲ្យមានបញ្ហានៅថ្ងៃក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល