CamNews

ជនជាតិចិន បើករថយន្ត រវល់និយាយ ទូរស័ព្ទទៅបុក អ្នកជិះម៉ូតូផ្លោងបោក និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ ស្លាប់ នៅ

ភ្នំពេញ ៖ បុរសជនជាតិចិន បើករថយន្តយ៉ាងលឿន ហើយរវល់និយាយទូរស័ព្ទ បណ្តាលឲ្យជ្រុល ទៅបុក បុរសម្នាក់ ដែលកំពុងជិះម៉ូតូ បញ្ច្រាសទិសគ្នា ផ្លោងទៅផ្ទុបនឹងដំបូលផ្ទះ ធ្លាក់បោក នឹងថ្នល់បាក់ដៃបាក់ ជើង និងបែកធ្លាយខួរស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញមានរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2E 2135 ធ្វើដំណើរពីកើតទៅលិច ចំណែក ម៉ូតូជនរងគ្រោះម៉ាកហុងដាឌ្រីម ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N 7771 បើកបរពីលិចទៅកើត ខណៈមកដល់ ចំណុចខាងលើអ្នកបើករថយន្តបង្ក រវល់តែនិយាយទូរស័ព្ទ ហើយបានបើកវ៉ា រថយន្តមួយគ្រឿង ទៀតក្នុងទិសដៅ ស្របគ្នាធ្វើឲ្យជ្រុលទៅបុកម៉ូតូជនរងគ្រោះ ចំពីមុខពេញទំហឹង ផ្លោងអ្នកបើកម៉ូតូនិងម៉ូតូជាង១០ ម៉ែត្រ ធ្វើឲ្យអ្នកបើកម៉ូតូផ្លោងហោះឡើង ទៅលើប៉ះនឹងដំបូល យ៉ាបនៅមុខ ផ្ទះប្រជាពលរដ្ឋ ធ្លាក់បោកនឹងថ្នល់បាក់ដៃខាងឆ្វេង បាក់ជើងនិងប្រអប់ជើងខាងស្តាំ និងបែកក្បាល ខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

លោក ទិត ចំរើន នាយផ្នែក ចរាចរខណ្ឌមានជ័យ បានបញ្ជាក់ថា អ្នកបើករថយន្តបង្ក ជាជនជាតិចិនមាន ឈ្មោះ ហ្សិន ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅខាងក្រោយ រោងចក្រ SL ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ ជា សុខឈៀង ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករោងចក្រ ពេលទំនេរឆ្លៀតរត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកថ្លឹង ខណ្ឌដង្កោ មានប្រពន្ធឈ្មោះ ចិន ផាន់ណាក់ អាយុ៣០ឆ្នាំ អតីតជាកម្មការិនី ទើបនឹងសម្រាលកូនស្រី បាន១ខែ ។

ក្រោយពេលកើតហេតុ ជនជាតិចិនជាអ្នកបើក រថយន្តបានសម្ងំ នៅក្នុងរថយន្ត ហើយបានទូរស័ព្ទហៅបក្ខពួកមកជួយអន្តរាគមន៍ ខណ:ប្រជាពលរដ្ឋចោមរោមបម្រុងវាយ ស្រាប់តែជនជាតិចិនរូបនោះ តដៃជាមួយប្រជាពលរដ្ឋវិញ ប៉ុន្តែត្រូវបាននគរបាល ប៉ុស្តិ៍ និងប្រជាការពារសង្កាត់បឹងទំពុន ទៅដល់ឃាត់ទាន់ និងនាំមកកាន់ស្នាក់ការប៉ុស្តិ៍ ដើម្បីចាត់ការផ្លូវច្បាប់ ។

ដោយឡែកសពប្រគល់ឲ្យ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ ចំណែកអ្នកបើកបររួមជាមួយរថយន្តដែលខ្ទេចផ្នែកមុខចំហៀងឆ្វេង និងម៉ូតូខូចស្ទើងទាំស្រុង ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល