កំពង់ឆ្នាំងៈ ឳពុកតិរច្ឆាន រំលោភកូនស្រីបង្កើតរបស់ខ្លួន អាយុទើបតែ១៣ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈបែករឿងដល់អ្នកជិតខាង និងអាជ្ញាធរមូលដ្ឋាន ។

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ឳពុកតិរច្ឆាន ដែលរំលោភកូនស្រីបង្កើតខ្លួនឯង មានឈ្មោះ ខាន់ ម៉ុន អាយុ៤៧ឆ្នាំ មានទីលំនៅភូមិតាំងគ្រួស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ស្រ្តីជាម្តាយកុមារីរងគ្រោះ និងជាប្រពន្ធជនសង្ស័យបានឲ្យដឹងថា កាលពីថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង១០ព្រឹកខ្លួនគាត់កំពុងដេកលើផ្ទះ ស្រាប់តែកូនស្រីរបស់គាត់ឈ្មោះ ឃ ច ធ និយាយប្រាប់ថា ពុកកាលពីព្រឹកមិញគាត់ឱបថើបខ្ញុំ គាត់ក៍បានឆ្លើយទៅកូនវិញថា គ្រាន់តែឳពុកខ្លួនឯងឱបថើបលេងប៉ុណ្ណឹងប្រកាន់អី ដោយសារតែគាត់មិនចាប់អារម្មណ៍ គាត់ក៍ទៅធ្វើការនៅរោងចក្រធម្មតារៀងរាល់ថ្ងៃ ។ លុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈមកពីធ្វើការវិញ មិនឃើញកូនស្រីនៅផ្ទះ បាត់ខ្លួនពេញមួយយប់មិនដឹងទៅទីណា ក៍បានដើររកប្រទះឃើញនៅផ្ទះអ្នកជិតខាង ។

តាមចម្លើយសារភាព របស់ជនសង្ស័យបានឲ្យដឹងថា កាលពីអំឡុងខែសីហា ខណៈខ្លួនស្រវឹងស្រា ក៍ហៅកូនស្រី ឈ្មោះ ឃ ច ធ មកកោសខ្យល់ ខ្លួនក៍ពោបពីលើសម្រាតសម្លៀកបំពាក់ ធ្វើកម្មភាពរំលោភ ប៉ុន្តែមិនបានស៊ីជម្រៅទេ ។ លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា វេលាម៉ោង២ និង ៣០នាទីរសៀល ខណៈស្រវឹងស្រា ក៏ហៅកូនមកកោសខ្យល់រួចធ្វើការរំលោភម្តងទៀត ។

កុមារីរងគ្រោះ បានប្រាប់អ្នកជិតខាងថា ឳពុករបស់ខ្លួនបានរំលោភច្រើនដងមកហើយ គឺទ្រាំពុំបានរត់ទៅសុំផ្ទះអ្នក ជិតខាងស្នាក់នៅ ។

បច្ចុប្បន្នឳពុកតិរច្ឆានរូបនេះ ត្រូវបានកម្លាំងនគរបាលនាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល