ភ្នំពេញ ៖ អំពើឃាតកម្ម បាញ់ប្រហារ សម្លាប់ស្ដ្រីម្នាក់ទាំងកណ្ដាលថ្ងៃ ពេលជិះ ម៉ូតូកង់បី
ត្រឡប់មកពីវត្ដ មកដល់មុខផ្ទះ កាលពីថ្ងៃទី២៥ ខែកញ្ញា ស្ថិតនៅខាងលិច ស្ថានីយទូរទស្សន៍
អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ច ប្រាប់ថា រឿងឃាតកម្ម
នេះសង្ស័យផ្ដើមចេញពីស្នេហាត្រីកោណ ក្រោយពីការចុះ ទៅសួរនាំ និងធ្វើការស្រាវជ្រាវ
ក្រោយកើត ហេតុនោះ ។

យោងតាមមន្ដ្រីនគរបាល ខណ្ឌសែនសុខ បានឱ្យដឹងថា ក្រោយពីការសួរនាំសាច់ញាតិ និង
អ្នករស់នៅ ក្បែរផ្ទះស្ដ្រីរងគ្រោះ បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០០៧ ស្ដ្រីរងគ្រោះ ឈ្មោះ
ពេជ្រ ដានីន ដែលពេល នោះមានអាយុប្រមាណ ១៧ឆ្នាំ បានទៅធ្វើ ការជានារីម៉ាស្សាសរសៃ
នៅសណ្ឋាគារភ្នំពេញ ហើយពេល អំឡុងនៃការធ្វើការទី នោះ ស្ដ្រីរងគ្រោះបានទាក់ទង
ស្នេហាលួច លាក់ ជាមួយមន្ដ្រីយោធាម្នាក់នៅឯខេត្ដ សៀមរាប ឈ្មោះ ចំរើន ។

ទំនាក់ទំនង ស្នេហារវាងពួកគេទាំងពីរនាក់ រហូតដល់ មានផ្ទៃពោះ ហើយនៅ ឆ្នាំ២០១៣
នេះ បានកើត កូនប្រុសម្នាក់ ដែលរហូតមកដល់ ពេលនេះ មានអាយុ ៦ខែហើយ ។ ក្រោយ
ពីមានផ្ទៃពោះ ស្ដ្រីរងគ្រោះ បានឈប់ធ្វើការ នៅសណ្ឋាគារភ្នំពេញ រហូតដល់សម្រាល
កូនរួច ក៏ត្រឡប់ ទៅធ្វើការវិញ ក្នុងរយៈ ពេល ៣ខែ ហើយចង់ទាក់ទងទៅមន្ដ្រី យោធា
ឈ្មោះ ចំរើន នោះ ប៉ុន្ដែ ត្រូវបានមន្ដ្រីយោធារូបនេះបោះបង់ចោល ។ក្រោយ ពីទទួលរង
ការឈឺចាប់ ក្នុងរឿងស្នេហាជា មួយមន្ដ្រីយោធាស្ដ្រីរងគ្រោះបានទាក់ទងជាមួយបុរស
ម្នាក់ទៀត ប៉ុន្ដែ គេមិនដឹងថា មានឈ្មោះ មានតួនាទី និងរស់នៅទីណាឡើយ ។ ក្រោយ
ពីលួចទាក់ទ ជា មួយ បុរសទី២នេះ គេបានឃើញស្ដ្រីរងគ្រោះ មានរថយន្ដឆ្លាម១គ្រឿង
ដែលគេសង្ស័យថា ទំនងជាបុរស ទី២ នេះ ទិញឱ្យក៏ថាបាន។

សមត្ថកិច្ចបានបន្ដទៀតថា ទំនាក់ទំនង ជាមួយបុរសទី២ បានធ្វើឱ្យស្ដ្រីរងគ្រោះមិន មាន
សេចក្ដីសុខឡើយ គឺកើតទុក្ខជារៀង រាល់ថ្ងៃ ពោលដោយគិតថា ជាប្ដីរបស់គេ ហើយ
កាលពីមួយខែមុន ដោយសារតែ ពិបាក ចិត្ដបានបើករថយន្ដមិនមានការប្រុង ប្រយ័ត្ន
រហូតដល់ទៅបុករបាំងដែកចែក ទ្រូងផ្លូវទៀតផង ។ ព្រោះតែ ចិត្ដរវើរវាយ និងមិនស្ងប់
ក្នុងរឿងស្នេហាជាមួយបុរស ទី២ ដែលសង្ស័យជាប្ដីរបស់គេនោះ ស្ដ្រីរង គ្រោះ រួមទាំង
ម្ដាយ និងកូនប្រុសបានទៅ វត្ដស្រោចទឹក ក្នុងគោលបំណងរំដោះគ្រោះ ក៏ដូចជា បំបាត់
អារម្មណ៍រវើ រវាយទាំងនេះ។ ប៉ុន្ដែ សំណាងអាក្រក់នៅតែគេចមិនផុត ពេលជិះម៉ូតូកង់បី
មកដល់មុខផ្ទះរបស់ខ្លួន លេខ ១៨ ផ្លូវកា៤ សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ពោលនៅ
ខាងលិចស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ស្រាប់តែ លេចមុខជន សង្ស័យ ២នាក់ជិះ
ម៉ូតូស្កុបពីពណ៌ស ១គ្រឿង ពាក់ ស្លាកលេខ ភ្នំពេញ 1AE-9846 ទៅក្បែរ ហើយជន
សង្ស័យដែលជិះ ពីក្រោយ បានចុះទៅចាប់ក្រៀកបាញ់ចំនួន ២គ្រាប់ បណ្ដាលឱ្យ
ស្លាប់ រួចហើយ រត់មក ឡើងលើម៉ូតូ ហើយបាញ់១គ្រាប់ទៀត ឡើងលើ ជាការគំរាម
អ្នកជិតខាងមុនពួក គេទាំងពីរនាក់ គេចខ្លួនបាត់ដោយសុវត្ថិ ភាព ។

នៅក្នុងសំណុំរឿងអំពើឃាតកម្មទាំង កណ្ដាលថ្ងៃខាងលើនេះ កម្លាំងនគរបាលនិង អាជ្ញា
ធរខណ្ឌសែនសុខ រួមទាំងកម្លាំងនគរ បាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បាន និង កំពុង
ធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុក ដាក់ ដើម្បីតាមចាប់ខ្មាន់កាំភ្លើងទាំងនេះ និងអ្នកនៅពី
ក្រោយខ្នង ។ ប៉ុន្ដែ អ្វីដែលគួរ ឱ្យអាណិតនោះ គឺកូន ប្រុសអាយុ ៦ខែ បាន បាត់បង់ម្ដាយ
ជាទីស្រឡាញ់របស់ខ្លួន ជា រៀងរហូត ហើយរស់នៅជាមួយជីដូន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល