ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ជនរងគ្រោះ ១០១៧ នាក់ បានស្លាប់បាត់បង់ជីវិតខណៈរាប់រយ នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅក្នុង មន្ទីរពេទ្យ នៅឡើយ បន្ទាប់ពីទទួលរងនូវការវាយ ប្រហារ ពីសំណាក់រលកកំដៅក្តៅខ្លាំង ពីខេត្ត Sindh ប្រទេសប៉ាគីស្ថាន អំឡុង ៦ថ្ងៃចុងក្រោយនេះ ផ្ទាល់តែម្តង នេះបើយោងតាមការគូសបញ្ជាក់អោយដឹង ពីមន្រ្តីក្នុងស្រុក ក៏ដូចជាសារព័ត៌មានក្នុង ស្រុកចេញសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ។

បើតាមរបាយការណ៍ បញ្ជាក់យ៉ាងច្បាស់អោយដឹងថា ហោចណាស់ មនុស្ស ៩៥៥ នាក់ បានស្លាប់ បាត់បង់ជីវិត ពីមន្ទីរពេទ្យដាច់ដោយឡែកពីគ្នា ពី ភាគ ខាងត្បូង ទីក្រុងកំពង់ផែ Karachi ខណៈទី ក្រុងនេះផ្ទាល់ មានប្រជាជន ប្រមាណ ២០ លាន នាក់ ។ ដោយឡែក ជនរងគ្រោះស្លាប់ ៦២ នាក់ ផ្សេងទៀត មានវត្តមានមកពីតំបន់ខុសៗគ្នា ក្នុងខេត្ត Sindh ។

គួររំឮកថា មានការភ័យខ្លាច ថាតួរលេខជនរងគ្រោះស្លាប់បាត់បង់ជីវិត អាចនឹងមានការកើនឡើង ជាបន្តបន្ទាប់ ខណៈជនរងគ្រោះ កំពុង សម្រាក ព្យាបាល នៅក្នុងមន្ទីរពេទ្យដាច់ដោយឡែកពីគ្នា នោះមានអាការៈធ្ងន់ធ្ងរខ្លាំង ៕

- អាន ៖ កាន់តែមែនទែនហើយ ៖ មិនដល់ ៥ ថ្ងៃ រលកកំដៅ សម្លាប់មនុស្ស ៧៤៤ នាក់ហើយ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ