ក្រចេះ ៖ ឪពុកចុងម្នាក់ ត្រូវបានស្រ្តីជាប្រពន្ធប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើ សកម្មភាព រំលោភកូនចុង អស់រយៈពេលជិតមួយឆ្នាំ ទើបបែកធ្លាយ ហើយត្រូវបានកម្លាំង នគបាលធ្វើ ការឃាត់ខ្លួន កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ។

មន្ត្រីនគរបាល ស្រុកចិត្របុរី បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡុង ថុល អាយុ៥២ឆ្នាំ មានទីលំនៅក្នុង ភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្ដ ក្រចេះ ហើយបានឃាត់ខ្លួន ក្រោយពីឪពុកចុងម្នាក់នេះ បានធ្វើសកម្មភាព ចាប់រំលោភ នាងជាលើកចុងក្រោយ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ តាមបណ្ដឹងរបស់ម្ដាយក្មេងស្រីរងគ្រោះ ។

នគរបាល បានឱ្យដឹងទៀតថា តាមការរៀបរាប់របស់ក្មេងស្រីរង គ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងតែងតែបានធ្វើសកម្មភាព ចាប់រំលោភនាង នូវពេលដែល នាង ទៅជួយដកដំឡូងមី នៅចម្ការស្ងាត់ ហើយនាង ក៍ទទួលរងការគំរាមកំហែង ពីសំណាក់ឪពុកចុងរូបនេះ និងសម្លាប់ចោលម្ដាយនាងរឿង ។

លោកអនុសេនីយ៍ឯក ស្រ៊ឺ ជាលី អធិការរង ព្រហ្មទណ្ឌ ស្រុកចិត្របុរី បានឲ្យដឹងថា តាមចម្លើយ សារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានធ្វើសកម្ម ភាពចាប់ រំលោភកូនស្រីចុងរងគ្រោះ បានសម្រេចជាច្រើនលើកពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំង នគរបាលនៃ អធិការដ្ឋានស្រុកចិត្របុរី កសាង សំណុំរឿងចាត់បញ្ជូនខ្លួន មកកាន់ស្នងការ រដ្ឋានគរបាលខេត្ដ ដើម្បីចាត់វិធានការបន្ដ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល