ព័ត៌មានអន្តរជាតិ ៖ CEO ក្រុមហ៊ុនផលិតវីដេអូហ្គេម ដ៏ល្បីរបស់ប្រទេស ជប៉ុន Nintendo Co Ltd លោក Satoru Iwata បានស្លាប់បាត់បង់ជីវិត ហើយអំឡុងថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ដោយ សារតែរោគមហារីក ក្នុងវ័យ ៥៥ ឆ្នាំ ។

ក្រុមហ៊ុនផលិតវីដេអូហ្គេម Nintendo ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង Kyoto បាន ចេញនូវសេច ក្តីថ្លែងការណ៍សង្ខេប បញ្ជាក់អោយដឹង ពីមរណភាព ថាលោក Iwata បានលាចាកលោកហើយ កំ ឡុងថ្ងៃសៅរ៍ កន្លងទៅ ។ គួរបញ្ជាក់ថា លោក Iwata បានធ្វើការវះកាត់ កាលពីឆ្នាំ កន្លងទៅ ខណៈ លោកបានចូលបម្រើការងារសាជាថ្មី រយៈពេលខ្លីបន្ទាប់ពី ស្ថានភាពជម្ងឺបានធូរ ស្រាល ។ សេចក្តី រាយការណ៍ បញ្ជាក់អោយដឹងថា លោកត្រូវបានគេចាត់ចូលជាបេក្ខភាពមនុស្សដ៏ឆ្នើមនៅពីក្រោយ ភាគជោគជ័យ ក្រុមហ៊ុន Nintendo បន្ទាប់ពីលោកបានប្រឡូកចូល ក្រុមហ៊ុននាំមុខ មួយនេះ ចាប់ តាំងពីឆ្នាំ ២០០០ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី