CamNews

តើកញ្ឆាជាអ្វី?

កញ្ឆា​ជា​ប្រភេទ​គ្រឿង​ញៀន​ម្យ៉ាង​ដែល​ច្បាប់​អន្តរជាតិ​ចាត់​ទុក​ថា​ជា​ គ្រឿង​ញៀន​ប្រភេទខ្សោយ ជា​ហេតុធ្វើ​ឲ្យ​គេ​មិន​សូវ​ចាប់​អារម្មណ៍ខ្លាំង​ពី​គ្រោះថ្នាក់​នៃ​ការ​ប្រើប្រាស់វា​នោះទេ។ តែ​តាម​ការ​ពិត ឈ្មោះ​ថា​គ្រឿង​ញៀនមិន​ដែល​ល្អ​នោះឡើយ កញ្ឆា ឬ Marijuana​ អាច​បង្ក​ផល​វិបាក​យ៉ាង​ច្រើន​ដល់​សុខភាព ជាពិសេស បើ​គេ​សាកល្បង​ជក់​ តាំងពី​នៅ​វ័យ​ក្មេង​។

កញ្ឆា​ជា​ថ្នាំ​ជក់​មួយ​ប្រភេទ​មាន​ពណ៌​ខៀវ​ ឬ​ពណ៌​ត្នោត​ដែល​កើត​ឡើង​ពី​កញ្ចុំ​ផ្កា​និង​ស្លឹក​របស់​វា​។
កញ្ចុំ​កញ្ឆា​ពណ៌​ត្នោត​ឬ​ខ្មៅ​ គេ​កិន​វា​ឲ្យ​ទៅ​ជា​ម្សៅ​កញ្ឆា​ ជ័រ​កញ្ឆា​ និង​ដុំ​កញ្ឆា​។ ចំណែក​ឯ​ ដើម​កញ្ឆា​
គេ​ចម្រាញ់វា​អោយ​ទៅ​ជា​ប្រេង​កញ្ឆា​។

កញ្ឆា​មាន​អាយុ​រាប់​ពាន់​ឆ្នាំ​មុន​គ.ស​ និង​មាន​វត្ត​មាន​នៅ​តាម​តំបន់​នានា​ដែល​មាន​ប្រភេទ​ដី​និង
អាកាស​ធាតុ​ផ្សេងៗ​គ្នា​ជុំវិញ​សកល​លោក​។​​ វា​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​ គ្រឿង​ផ្សំ ឱសថ​នៅ​ក្នុង​
ប្រទេស​ចិន​មុន​គេ​​ រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។ បន្ទាប់​ពី​គ្រឿង​ស្រវឹង​ កញ្ឆា​ត្រូវបានគេពេញ
និយមបំផុត​សម្រាប់​ធ្វើ​ជា​ថ្នាំ​កម្សាន្ត​អារម្មណ៍។

តើ​វា​ត្រូវ​គេ​ប្រើប្រាស់​យ៉ាង​ដូចម្ដេច? ប្រភេទ​កញ្ឆា​ទាំង​អស់​ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដោយ
​ការ​ជក់​។ ជ័រ​កញ្ឆា​ ឬ​ប្រេង​កញ្ឆា​ត្រូវ​បាន​គេបរិភោគ​ ឬ​ឆុង​ដាក់​ក្នុង​តែ។ ប៉ុន្ដែ ​វា​ប៉ះពាល់​ដល់​អ្នក​
ប្រើប្រាស់​យ៉ាង​ណា​ខ្លះ​? កញ្ឆា​អាច​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍​រីករាយ​ រំភើប​។ អ្នក​ប្រើ
ប្រាស់​អាច​មាន​វិញ្ញាណ​រវើរវាយ​ក្នុង​ការ​មើល​ ការ​ហិត​ក្លិន​ ការ​ភ្លក់​រសជាតិ​ និង​ការ​ស្ដាប់​​។

តើ​គ្រោះថ្នាក់​អ្វី​ខ្លះ​មាន​ចំពោះ​អ្នក​ប្រើប្រាស់​កញ្ឆា​? តាំងពី​មាន​ការ​ផ្សព្វផ្សាយច្បាប់​ទាក់ទង​នឹង​
បញ្ហាគ្រឿង​ញៀន​នៅ សតវត្ស​ទី ២០ មក កញ្ឆា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គ្រឿង​ញៀន​ប្រភេទខ្សោយ ឬអាច​និយាយផ្ទុយ​មក​វិញ​បាន​ថា បើ​គេ​ប្រើ​ពាក្យ គ្រឿង​ញៀន​ខ្សោយ​នោះ​គឺ​គេ​និយាយ​សំដៅ​
លើ​កញ្ឆា​ហើយ។

ក្នុង​ដំណាក់​កាល​ដំបូង​ អ្នក​ប្រើប្រាស់​កើន​ចំណង់​ និងចង្វាក់​ជីព​ចរ​លោត​ញាប់។ អ្នក​ប្រើប្រាស់
​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ ចលនា ​និង​ការ​ប្រើប្រាស់​បញ្ញា​ ដូច​ជា​ការ​គិត​ឲ្យ​បាន​សម​ហេតុផល។
នៅ​ពេលប្រើប្រាស់​ច្រើន​ធ្វើ​អោយ​វិញ្ញាណ​អ្នក​ប្រើប្រាស់​ស្ដាប់​លឺ​សំឡេង ​ខ្លាំង និង​មើល​ឃើញ​ពណ៌​
ដិត​ខ្លាំង​ខុស​ពី​ធម្មតា​ នៅ​ពេល​នោះ​ការ​គិត​របស់​គេ​គឺ​មាន​ល្បឿន​យឺត​ និង​មាន​ការ​ភ័ន្ត​ច្រឡំ​។

ប្រសិន​បើ​កម្រិតប្រើប្រាស់​ច្រើន​ហួស​ ឥទ្ធិពល​នៃ​កញ្ឆា​នឹងធ្វើ​អោយ​ វង្វេង​ និង​អាច​រញីរញ័រ​ ងាយ
​តក់​ស្លុត​ និង​រហូត​ដល់​ឆ្កួត​លីលា​។ ការ​ប្រើប្រាស់​កញ្ឆា​ជា​ប្រចាំ​ធ្វើ​អោយ​ងាយញៀន ​ និង​បាត់បង់​
ចំណូល​ចិត្ត​ចំពោះ​សកម្មភាពផ្សេងៗ​ ដូចជា​ ធ្វើ​អោយ​គេ​ខ្ជិល​ច្រអូស​ និង​មិន​ចង់ទំនាក់ទំនង​ជា
មួយ​អ្នក​ដទៃ​។ ផ្សែង​កញ្ឆា​មាន​ផ្ទុក​សារធាតុ​ របស់​វា​ខ្ពស់​ជាង​ផ្សែង​បារី​៥០%​ ដែល​ធ្វើ​ឲ្យអ្នក​ប្រើ
ប្រាស់​ងាយ​រង​គ្រោះ​ដោយ​ជំងឺ​មហារីកសួត​ និង​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ​ទៀត​។

ដោយ៖ មិនា