CamNews

តម្រួតថៃ ស្នើឲ្យតុលាការ ចេញដីកា ចាប់ខ្លួន ជនសង្ស័យ ពីរនាក់ គប់គ្រាប់បែក ចូលវិមាន របស់ចៅហ្វាយក្រុង

បាងកក៖ យោងតាមគេហទំព័ The Nation របស់ថៃនៅថ្ងៃ សុក្រ ទី ១៧ ខែ កមរា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ អេក អាំងសាណាន អគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែងថា ខណៈសមត្ថកិច្ចផ្នែកស៊ើបអង្កេត បានកំណត់មុខសញ្ញា ជនសង្ស័យគប់គ្រាប់បែក ចូលវិមាន សួនបាកាត ដែលជាភូមិគ្រឹះរបស់ លោក សុខុម ផាន់បរិផាត់ អភិបាលក្រុងបាងកក កាលពីយប់មិញនេះ តែមិនបណ្តាឲ្យមានអ្នក រងរបួសនោះឡើយ។

លោក អេក បានបញ្ជាក់ថា អាជ្ញាធរបានប្រមូលភស្តុតាង នៅកន្លែងកើតហេតុ និង រូបភាព ក្នុងកាម៉ារ៉ាសុវត្ថិភាព បានកំណត់មុខសញ្ញា ជនសង្ស័យបុរសពីរ ហើយនៅព្រឹកនេះដែរសមត្ថកិច្ច បានស្នើតុលារការក្រុងបាងកក ចេញដីកាចាប់ខ្លួនជនសង្ស័យរួចរាល់ហើយ។
អាជ្ញាធរថៃ អះអាងថា គ្រាប់បែកជនល្មើសប្រើប្រាស់ ជាប្រភេទគ្រាប់បែកដែលជនល្មើស អាចរកទិញបានតាមតំបន់ព្រំដែន ជាប់ប្រទេសជិតខាង ដូច្នេះសមត្ថកិច្ច នឹងស្វះស្វែងតាមចាប់ខ្លួនជនបង្ក ដើម្បីស្វែងរកប្រភពគ្រាប់បែក និង គោលដៅរបស់ឧក្រិដ្ឋជន។

គួរបបញ្ជាក់ផងដែរ ក្នុងសប្ពាហ៍នេះ មានវាយប្រហារដោយគ្រាប់បែកចំនួន ពីរលើកទៅលើថ្នាក់នាំជាន់ខ្ពស់ មន្រ្តីបក្សប្រឆាំង លើទី១ ជនល្មើសបាន គប់គ្រាប់ចូលក្នុងគេហដ្ឋានលោក អាប់ភិស៊ីត វេចាជីវ៉ា អតីតនាយករដ្ឋមន្រ្តី និង លើកទី២នេះ គឺវិមានរបស់ចៅហ្វាយក្រុង បាងកក ប៉ុនែ្ត ហេតុការណ៍ទាំងពីរនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

ក្នុងនោះដែរ អាជ្ញាធរមានចាត់ទុក ការវាយប្រហារ ដោយគ្រាប់បែកទាំងពីរលើកនេះ ជាការបង្កើតស្ថានការណ៍អសន្តិសុខ ខណៈដែល លោក ស៊ូថេប ថងស៊ូបាន កំពុងប្រកាសដឹកនាំ ក្រុមបាតុករបិទក្រុងបាងកក៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល