CamNews

កម្ពុជា​ប៉ះ​ហ្វីលីពីន​នៅ​វេលា​ម៉ោង​៦​ល្ងាច លទ្ធផល ០ ស្មើគ្នា

លោក ហុក សុចិត្រា បានដឹក​នាំ​ក្រុម​ក្នុងការ​ប្រកួត​ជាមិត្តភាព​អន្តរ​ជាតិ​ជាលើក​ដំបូង បើ​
គិត​ចាប់​តាំង​ពី​រូប​លោក​ត្រូវ​បាន​តែង​តាំង​ជាគ្រូ​បង្វឹក​នៃ​ក្រុម​ ជម្រើស​ជាតិ​ឈុត​ធំ​កាលពី​
ខែ​កក្កដា​កន្លង​ទៅ​។

កាលពីល្ងាចថ្ងៃទី ៥ កញ្ញានេះ ក្រុមកម្ពុជា បានប្រកួតជាមួយក្រុមជម្រើស​ជាតិ​ហ្វីលីពីន
នៅពហុ​កីឡដ្ឋាន​ជាតិ​ ក្រោមមេឃភ្លៀងយ៉ាងជោគជាំ នា​វេលាម៉ោង​៦​ល្ងាច​ថ្ងៃ​ពុធ​ នេះក៏
​ជាការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាលើក​ដំបូង​ផង​ដែរ​សម្រាប់​កម្ពុជា ​នៅ​ក្នុង​ឆ្នាំ ​២០១២​
នេះបន្ទាប់ពីការ​ប្រកួត​ចុង​ក្រោយ​របស់កម្ពុជា​គឺ​នៅ​ថ្ងៃ​ទី ៣ ​ខែ​កក្កដា ឆ្នាំ​២០១១ នា​វគ្គ​ជម្រុះ​
World Cup ជើង​ទីពីរ ដោយ​កម្ពុជាបាន​ចាញ់ម្ចាស់​ផ្ទះ​ឡាវ ៦-២។

ការប្រកួតនៅល្ងាចនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ៨ ដោយពុំមានក្រុមណាមួយទទួល
បានគ្រាប់បាល់នោះទេ។ ប៉ុន្ដែ ក្នុងការប្រកួតនេះ គេសង្កេតឃើញ ក្រុមជម្រើសជាតិរបស់
ហ្វីលីពីនមានឱកាសច្រើនក្នុងការទាត់បញ្ចូលទីកម្ពុជា។ ក្នុងនោះ ទឹកទីពីរ ហ្វីលីពីន បាន
ធ្វើអោយកម្ពុជាត្រូវភ័យខ្លួន នៅពេលបានវាយសម្រុកជាបន្ដបន្ទាប់ ក្នុងនោះហ្វីលីពីនបាន
ទាត់ចំបង្គោលទីខាងស្ដាំមួយគ្រាប់ និងមួយគ្រាប់ទៀត ចំសំណាញ់ទីខាងឆ្វេងរបស់កម្ពុជា។

បន្ទាប់ពីការប្រកួតជាមួយ​ ហ្វីលីពីន កម្ពុជា​នឹង​ប៉ះ​ជាមួយ​ក្រុម​យុវជន​ខ្មែរ-អឺរ៉ុប​នា​ថ្ងៃ​ទី​ ១៣
ខែ​កញ្ញា មុន​នឹង​ពួក​គេ​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ MTV