សៀមរាប : បុរសម្នាក់ដាច់ចិត្ត ចងកសម្លាប់ខ្លួន ពីព្រោះស្រឡាញ់នារីម្នាក់ ដែលធ្វើការជាមួយគ្នា
សុំបែក រួចដើរចេញពីផ្ទះទាំងយប់ ទៅដល់គៀនផ្ទះរបស់គេ ក៏សម្រេចចិត្តឡើងលើដើមទឹកដោះ
គោ យកក្រម៉ា ចងកខ្លួនឯង ទម្លាក់មកក្រោមស្លាប់តែម្តង ។

ខណៈនោះមានបងប្អូនដើរទៅផ្សារ ឃើញខ្មោចចងក ក៏ស្រែកឆោឡោ ធ្វើឲ្យមានការភ្ញាក់ផ្អើល
ដឹងដល់ សមត្ថកិច្ច កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅភូមិត្រពាំង
សេះ សង្កាត់គោក ចក ក្រុងសៀមរាប ។

តាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ថា ពេលគេដើរទៅផ្សារដើមក្រឡាញ់ ដូចសពដង ស្រាប់តែ
ប្រទះ ឃើញមានមនុស្សប្រុសចងកសម្លាប់ខ្លួន នៅនឹងដើមទឹកដោះគោ ពេលនោះពួកគេបាន
ស្រែកហៅបងប្អូន រស់នៅ ជិតនោះ ឲ្យមកមើលក្រែងមានអ្នកស្គាល់ រួចក៏ឃើញមានគេទូរស័ព្ទ
ទៅប្រាប់នគរបាល ប៉ុស្តិ៍គោកចក ឲ្យចុះមកមើល ។

តាមសំដីរបស់ស្រ្តីជាសង្សារ ជនរងគ្រោះឈ្មោះ វ៉ែន សុភណ្ឌ័ ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ បុគ្គ
លិក ភោជនីយដ្ឋាន ក្រុងអង្គរ ស្នាក់នៅស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលទើបស្រឡាញ់គ្នា
ក្នុងហាងនេះ បាន២ខែប៉ុណ្ណោះ ។ ពីព្រោះបុរសនោះ បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើន
លើកច្រើនសារ ហើយមិនអាចរស់នៅជាមួយគ្នាបាន ទើបខ្ញុំសម្រេចចិត្តសុំបែក ។ រីឯជនរងគ្រោះ
ឈ្មោះ ឡី សុ ភាន់ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ក្រុងអង្គរ រស់នៅភូមិ
សរសៃពោង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប មូលហេតុដាច់ចិត្តចងក សម្លាប់ខ្លួនឯងនេះ
ពីព្រោះស្រ្តីម្នាក់នោះ បម្រើការនៅ ភោយនីដ្ឋានជាមួយគ្នាគេសុំបែកចេញពីខ្លួន ។

តាមប្រភព ពីសមត្ថកិច្ចនគរប៉ុស្តិ៍គោកចក បានប្រាប់ថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួន នឹង
ក្រម៉ាទៅ នឹងដើមទឹកដោះគោ ដែលមានកម្ពស់ ២,៥ម៉ែត្រនេះ មានឈ្មោះ ឡី សុភាន់ ជាបុគ្គលិក
ស្លៀកពាក់អាវ ផ្កាឈូកដៃវែង និងខោជើងវែង ពណ៌ខ្មៅ ពេលនេះសមត្ថកិច្ច បានធ្វើកោសល្យ
វិច័យ រួចរាល់ហើយ ប្រគល់សពឲ្យទៅបងប្អូន យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល