លោក សុខជាបុរសពូកែអួតណាស់ តែខ្លាចប្រពន្ឋ។ ថ្ងៃមួយគាត់ណាត់មិត្តភក្តិមកលេងបៀ នៅផ្ទះគាត់ ដោយរង់ចាំមិត្តភកិ្តម្នាក់មកលេងបៀយូរពេក ក៏និយាយថា"អាហ្នឹង ប្រហែលជាខ្លាចប្រពន្ឋហើយមើលទៅ"និយាយមិនទាន់ចប់ផង មិត្តគាត់ក៏មកដល់ហើយនិយាយប្រាប់ថា"សុំទោសពួកម៉ាក គ្នារវល់បោកខោអាវអោយប្រពន្ឋពីរ បីកំផ្លេ"លឺអញ្ចឹងលោក សុខក៏ស្រែកឡើងថា"អញថា ប្រពន្ឋធ្វើបាប ធ្វើបាបមែន ហាស ហាស ហា... បើអញវិញ"និយាយបានប៉ុណ្ណឹង ប្រពន្ឋដែលនៅក្នុងផ្ទះបាយ កំពុងធ្វើម្ហូប កាន់វែកឆា ឡើងបង្ហាញ ព្រមទាំងស្រែកគំហកមកវិញថា"និយាយថាម៉េច អាកញ្ចាស់!!!!"ពេលដឹងប្រពន្ឋកាន់វែកឆា ព្រមទាំងស្រែកគំរាម ដាក់អញ្ចឹង លោកសុខ ក៏ប្រែទឹកមុខភ្លាម ហើយនិយាយដោយសុភាពវិញថា"បើបងវិញ មិនអោយមិត្តភក្តិ ចាំយូរទេ បងបោកខោអាវ តាំងពីព្រលឹមឯណោះ មិនចាំទុកដល់ល្ងាចទេ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke