លោក Saksri Ketseekaeo អាយុ ៥៦ឆ្នាំជាអ្នកបើកតាក់ស៊ីម្នាក់នៅសង្កាត់Roi Etទីក្រុងBangkok
ប្រទេសថៃបានប្រគល់កញ្ខប់ខ្សែកដែលមានទំងន់ប្រមាណជាង ៤៥០ Baht (តាមទំងន់ថៃ) មក
អោយម្ចាស់ដើមលោក Ekkarat Kanokwannakorn នៅស្ថាន័យវិទ្យុ Sor Wor Por ៩១ ដែលជា
ស្ថានីយវិទ្យុរបស់ប៉ូលីស កាលពីថ្មីៗនេះ។
លោក Ekkarat អាយុ៦០ឆ្នាំដែលជាម្ចាស់មាស បានប្រមូលខ្សែកមាសអស់ទាំងនោះពីហាង
របស់គាត់នៅ Ubon Ratchathani ដើម្បីយកទៅរំលាយហើយកាត់ជាខ្សែកថ្មី Yaowarat។
ក្រោយពេលដែលលោកចេញពី Yaowarat គាត់បានហៅតាក់ស៊ី របស់លោក Saksri ជិះឆ្ពោះ
ទៅកាន់ផ្សារ Si Mum Muang តែចៃដន្យអីក្រោយពេលដែលម្ចាស់មាសចេញមកក៏ភ្លេចយក
របស់ទៅជាមួយ នៅពេលដែលតាក់ស៊ីចេញផុតមកលោក Saksri ដែលជាអ្នកបើកឡានបាន
ឃើញមានកាបូបមួយធំល្មមនៅខាងក្រោយឃ្លុបរថយន្តហើយ គាត់មានភាពភ្ញាក់ផ្អើលជាខ្លាំង
នៅពេលដែលឃើញមានខ្សែកមាសជាច្រើនប្រអប់ មានគ្រប់ទំហំ។ តែយ៉ាងណាអ្នកបើក
រថយន្តតាក់ស៊ីរូបនេះពុំមានចិត្តលោភនោះទេ គាត់បានបករថយន្តមកវិញដើម្បីរកម្ចាស់របស់
តែជាអកុសលពេលនោះរកមិនឃើញ ក្រោយមកគាត់បានមើលទូរទស្សន៍ហើយបានឮពី
ដំណឹងដែលលោក Ekkarat បានប្រកាសថាបាត់មាស គាត់ក៏បានយកមាសទាំងនោះទៅប្
រគល់ជូនម្ចាស់ដើមវិញ។
លោក Ekkarat បានជួនខ្សែកមាស២ខ្សែដែលមានទំងន់ប្រមានជាង ៨ Baht ដែលគិតទៅមាន
តម្លៃជា ២សែនបាតរូបីយវត្ថុរបស់ថៃ ជូនទៅលោក Saksri ជាសាគុណដ៏ថ្លៃថ្លាចំពោះការប្រគល់
របស់មានតម្លៃទាំងនេះមកវិញ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ bangkokpost