បច្ចេកវិទ្យា ៖ ជាការពិត នាប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលទូរស័ព្ទដៃស្មាតហ្វូនមានការ
អភិវឌ្ឍន៍គួរអោយកត់សំគាល់ ខណៈពេលដែលស្រោមទូរស័ព្ទដៃស្មាតហ្វូនទាំងនោះវិញ ក៏
ត្រូវបានផលិតឡើងអោយទាន់សម័យកាល និងប្លែកៗ ស្របទៅតាមតំរូវការទីផ្សារផងដែរ។

ដោយឡែក នាពេលនេះ បើយើងងាកក្រឡេកទៅមើលអត្ថបទ ដែលបានចេញផ្សាយដោយ
ទំព័រសារព័ត៌មានបរទេស askalexia នោះយើងនឹងបានឃើញស្រោមទូរស័ព្ទដៃស្មាតហ្វូនប្លែក
ៗ ដែលមើលទៅដូចជាមុខម្ហូបជប៉ុនបេះបិទ តែតាមពិតទៅវាមិនមែននោះទេ វាគ្រាន់តែជា
គំនិតច្នៃប្រឌិតមួយប្លែកតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ បានបន្ថែមថា ស្រោមទូរស័ព្ទដៃទាំងនោះ
ត្រូវនឹងទូរស័ព្ទរួមមានដូចជា iPhone 3G , iPhone 3GS និង iPhone 4 ជាដើម ដែលនៅក្នុង
នោះ វានីមួយៗ មានតម្លៃប្រមាណជាង ៤០ ដុល្លារ ហើយលោកអ្នកក៏អាចរកជាវវាបានតាម
រយៈប្រព័ន្ធអ៊ីនធើណេតបានផងដែរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ askalexia