កង់ដ៏ទំនើបនេះ មានឈ្មោះថា M55 Terminus bike ដែលមានតំលៃជាង 35.000 USDទើប
នឹងមកដល់ប្រទេស វៀតណាមកាលពីសប្តាហ៍មុន ម្ចាស់របស់វាគឺជា អ្នកជំនួញដែលរស់នៅ
ទីក្រុងហូជីមិញ។
M55 Terminus bike នេះផលិតដោយ ព្រះអង្គម្ចាស់ Monaco Albert II។ កង់នេះមានភ្ជាប់
ម៉ាស៊ីនតូច មួយដែលអ្នកជិះមិនចាំបាច់ធាក់ បានចំងាយ៤០គីឡូម៉ែត្រហើយ មានល្បឿន
ឡើងដល់៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។កង់នេះផលិតចេញលក់តែ២៥០គ្រឿងទេហើយតួរ
កង់នឹង ឧបករណ៏ផ្សេងៗផលិតពីសារជាតុពិសេសដូចជា titanium សរសៃ carbon ប្រព័ន្ធ
ចង្គៀង LED មានអាគុយប្រភេទLitium-polimer។ មានបំពាក់ឧបកណ៏ផ្តល់ព័តមានដូចជា
ល្បឿនជាដើម។ មានប្រអប់លេខ លីបកង់យីហោ Shimano, ។ល។ វា មានទំងន់៣៣គីឡូ។
M55 Terminus bike ត្រូវបាននាំយកទៅចូលរួមតាំងពិពណ៍យានយន្តទំនើបអន្តរជាតិលើក
ដំបូង នាខែកុម្ភះឆ្នាំ២០១១។ អតិថិជនចង់ទិញ ត្រូវកក់ទុកមុនសិន ហើយត្រូវបងលុយមុន
ទៀតផង។ អតិថិជនត្រូវរង់ចាំពី១២ ទៅ ១៨ខែក្រោយ ទើបក្រុមហ៊ុនផលិតផ្ញើរកង់អោយ។
ដោយ៖ មិនា
ប្រភព៖ vnn