CamNews

អាជ្ញាធរ និងសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ ចូលរួម និងឧបត្ថម្ភ បុណ្យសព ពលករ នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យ ៖ ក្រុមការងារ ខេត្ត ស្រុក អធិការដ្ឋាន និងការិយាល័យ ចំណុះស្រុក ដឹកនាំដោយ លោក សួន សុធី សមាជិក ក្រុមប្រឹក្សាខេត្ត និងជាប្រធាន ក្រុមការងារ ខេត្តជួយស្រុកភ្នំស្រុក បានទៅចូលរួមរំលែក ទុក្ខគ្រួសារសព ដែល គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសថៃ ចំនួនពីរ គ្រួសារ ព្រមទាំងជួយផ្តល់ការឧបត្ថម្ភផងដែរ ។

មន្រ្តីដែល បានចូលរួម នៅក្នុងកម្មវិធីនេះ បានថ្លែងថា ក្រុមការងារ បានឧបត្ថម្ភ ក្នុងគ្រួសារសព មួយទទួលបាន រួមមាន៖ ទី១-អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ឧបត្ថម្ភចំនួន១លានរៀល ទី២-ក្រុមការងារខេត្ត ឧបត្ថម្ភចំនួន២០ម៉ឺនរៀល ទី៣-កាកបាទក្រហម ស្រុកឧបត្ថម្ភចំនួន២០ម៉ឺនរៀល និងអធិការដ្ឋាន នគរបាល ស្រុកភ្នំស្រុក ឧបត្ថម្ភចំនួន ១០ម៉ឺនរៀល ព្រមទាំង អង្ករ៥០គីឡូក្រាមផងដែរ ។

មន្រ្តីនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា សពពលករខ្មែរទាំង ២នាក់នោះ បានស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៍នៅ ចំណុចណងយ៉ៃ ខេត្តឈុនបូរី ប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ខណៈធ្វើដំណើរពី ខេត្តរ៉ាក់យ៉ង ប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ ។

មន្រ្តីនគរបាលបានបញ្ជាក់ថា សពពលករខ្មែរទាំង២នាក់ ម្នាក់ឈ្មោះកាន់ ចេន ភេទស្រី អាយុ៤៥ឆ្នាំ មានប្តីឈ្មោះ នេម រឿក អាយុ៤៥ឆ្នាំ របួសបាក់ជើង បាក់ដៃសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តឈុនបុរី ប្រទេសថៃ គ្រួសារនេះមានកូនប្រុស ស្រីតូចៗ៣នាក់ និងសពស្ត្រីម្នាក់ទៀតឈ្មោះភឹម ភឿត អាយុ៤៤ឆ្នាំ មានប្តីឈ្មោះឆើយ រ៉ូ អាយុ៤៧ឆ្នាំ ត្រូវទាហានថៃចាប់យកមកមណ្ឌល ប្រមូលផ្តុំពលករដើម្បីខ្មែរដើម្បី ដឹកមកខ្មែរវិញ ខណៈពេលយកប្រពន្ធ ទៅព្យាបាលនៅមន្ទីរពេទ្យ ហើយក៏រងរបួសធ្ងន់ដែរ ដើរមិនរួចពិបាកគ្រា ដែលគ្រួសារនេះមានកូនប្រុស ស្រី២នាក់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល