CamNews

អាជ្ញាធរ ពាក់ព័ន្ធ កំពុងពិចារណា ច្បាប់ពលកម្ម​កុមារ តឹងរ៉ឹងជាងមុន

ព័ត៌មានអន្តរជាតិ ៖ The International Labour Organisation ឬ អង្គការពលកម្មអន្តរជាតិប៉ាន់ប្រមាន អោយដឹងថា កុមារប្រមាណជាង ១៦៨ លាននាក់ កំពុងតែបម្រើការងារ នៅទូទាំងពិភពលោក ដោយ នៅក្នុងនោះ បើតាមទិន្នន័យ មានការគូសបញ្ជាក់បន្ថែមអោយដឹងថា គ្រាន់តែនៅ  ក្នុងប្រទេស ឥណ្ឌា កុមារបម្រើការងារ ដោយប្រើពលកម្ម មានច្រើនជាង ៥ លាននាក់ទៅទៀត ខណៈ    ពួកគេមានអាយុ ចន្លោះពី ៥ ទៅ ១៤ ឆ្នាំ ។

ក៏ប៉ុន្តែយុគសម័យ នៃកម្លាំងពលកម្ម បម្រើការងារ មិនទាន់គ្រប់អាយុ អាច  នឹងក្លាយទៅជារឿងអតីត កាលនៅក្នុងពេលឆាប់ៗខាងមុខនេះ ពោល រដ្ឋាភិបាលប្រទេស ឥណ្ឌា​ ក៏កំពុងតែធ្វើការពិចារណាទៅ លើច្បាប់ ពាក់ព័ន្ធទៅនឹងការហាមឃាត់ គ្រប់រូបភាព ស្តីពីការប្រើ  ប្រាស់ កម្លាំងពលកម្មកុមារ សំណើ នេះ ត្រូវបានអនុលោមដោយមានការស៊ីជម្រៅជាមួយនឹង  ច្បាប់ ដែល មានស្រាប់ សិទ្ធក្នុងការទទួល យកការអប់រំ Right to Education Act ដែលជាច្បាប់មួយ ធ្វើការគាំពារ និងគាំទ្រ ដល់កុមារអោយមាន ការសិក្សាអោយខានតែបាន និងជាដាច់ខាត រង្វង់ចន្លោះអាយុ កុមារភាព រហូតដល់វ័យ ១៤ ឆ្នាំ ។

កុមារចំនួនច្រើន កំពុងតែបម្រើការងារ នៅតាមស្ថាប័នផ្លូវការ ក្នុងនោះ បម្រើ     ការងារ នៅតាមបណ្តា រោងចក្រ សហគ្រាស មិនសូវជាចោទជាបញ្ហានោះទេ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាចោទធ្ងន់ធ្ងរនោះគឹកម្លាំង ពលកម្មកុមារ ដែលបម្រើការងារ ខាងផ្តល់នូវសេវាកម្ម ផ្ទាល់តែម្តង    ពោល  ពួកគេ​ពិតជាប្រឈមជា ខ្លាំងជាមួយនឹងបញ្ហាអទិភាព ខណៈមិនបានចូលរៀន នៅតែក្រៅសាលា ពុំបាន    ទទួលយកការអប់រំ តាមលក្ខណៈស្តង់ដា កង្វះខាតសុវត្ថិភាពជូនពួកគេ ប៉ះពាល់ដល់សុខភាព ផ្លូវកាយ និងផ្លូវចិត្តជាដើម នេះបើយោងតាមសម្តីលោក GVL Narasimha Rao អ្នកនាំ  ពាក្យ អោយគណបក្ស Bharatiya Janata Party ។

សេចក្តីរាយការណ៍ សរបញ្ជាក់បន្ថែមអោយដឹងថា  ភាគ ច្រើននៃកម្លាំងពលកម្មកុមារ នៅក្នុងប្រទេស ឥណ្ឌា បានរំលេចចេញពីភាពក្រីក្រ ជាពន់ពេក ស្របពេលដែលកុមារ មិនទាន់គ្រប់អាយុទាំងនោះត្រូវ បានគេជួលទៅបម្រើការ នៅតាមស្ថាប័ន មិនផ្លូវការមួយចំនួន ខណៈការងារប្រចាំថ្ងៃពួកគេរួមមានដូច ជា៖ លាងចាន សម្អាតស្បែកជើង ប៉ូលាស្បែកជើង និង    សម្អាតរថយន្តជាដើម ។ ជាក់ច្បាស់ណាស់ ប្រសិនណា ច្បាប់ថ្មី ពិតជាត្រូវបានសម្រេចជាស្ថាពរ និង អនុម័ត    មែននោះ ច្បាស់ ណាស់ នឹងមាន ការដាក់ទោស ដល់បណ្តានិយោជក សម្រាប់ការរំលោភបំពានកម្លាំងពលកម្មកុមារ    ស្របពេលដែល ជនជាប់ចោទ ជានិយោជកទាំងនោះ ប្រឈមនឹងការជាប់ពន្ធនាគារ​ ដល់ទៅ ២ ឆ្នាំ ឬ ក៏ផាកពិន័យជា សាច់ប្រាក់ ១ ពាន់ដុល្លារ ។

លើសពីការអនុវត្តច្បាប់ ក៏ដូចជា ការកាត់ទោស រាល់បេក្ខភាព កុមារតូចដែលរងគ្រោះ     ដោយ ការរំ លោភបំពានកម្លាំងពលកម្មនោះ ត្រូវតែមានការលើកទឹកចិត្ត និងយកចិត្តទុកដាក់ឡើងវិញ បើពុំដូច្នេះ ទេជនជាប់ចោទនឹងរងការចោទប្រកាន់ ប្រការណាមួយផ្សេងទៀត ពាក់ព័ន្ធនឹង បទឧក្រិដ្ឋអនិតិជន៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia